តូក្យូ៖ ការនាំចេញរបស់ជប៉ុន នៅឆ្នាំ២០២០ បានធ្លាក់ចុះ ១១,១ ភាគរយពីឆ្នាំមុន ដែលជាការធ្លាក់ ចុះខ្លាំងបំផុត ក្នុងរយៈពេល ១១ ឆ្នាំ ដោយសារការរីករាលដាល នៃជំងឺឆ្លងវីរុសថ្មីបានបំផ្លាញ តម្រូវការពិភពលោក សម្រាប់ផលិតផល ឧស្សាហកម្មដូចជារថយន្តជាដើម ។
យោងតាមរបាយការណ៍បឋម របស់ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការធ្លាក់ចុះប្រចាំឆ្នាំ គឺខ្លាំងបំផុតចាប់តាំង ពីការធ្លាក់ចុះចំនួន ៣៣,១ ភាគរយនៅក្នុងឆ្នាំ២០០៩ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក ។
ការនាំចេញនៅឆ្នាំ២០២០ មានចំនួន ៦៨,៤១ ពាន់ពាន់លានយ៉េន (៦៦០ ពាន់លានដុល្លារ) ដែលជាកម្រិតទាបបំផុតចាប់ពី ៦៣,៧៥ ពាន់ពាន់លានយ៉េន ក្នុងឆ្នាំ២០១២ ។
តាមការនាំចេញ រថយន្តរបស់ប្រទេសនេះ បានធ្លាក់ចុះ ២០,០ ភាគរយពីឆ្នាំ២០១៩ ហើយគ្រឿងបន្លាស់រថយន្តបានធ្លាក់ចុះ ១៩,១ ភាគរយ។
ការនាំចូលបានធ្លាក់ចុះ ១៣,៨ ភាគរយដល់ ៦៧,៧៣ ពាន់ពាន់លានយ៉េន ដែលជាការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីការធ្លាក់ចុះ ១៥,៨ ភាគរយកាលពីឆ្នាំ២០១៦ ដោយសារការធ្លាក់ចុះតម្លៃប្រេងឆៅ និងធនធានថាមពលផ្សេងៗ ។ តួលេខនេះគឺតូចជាងគេបំផុតចាប់តាំងពីឆ្នាំ ៦៦,០៤ លានលានយ៉េនក្នុងឆ្នាំ២០១៦៕
ដោយ ឈូក បូរ៉ា