ទីក្រុងប៉េកាំង ៖ ទិន្នន័យពីបណ្ឌិត្យសភា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ចិន (CAICT) បានបង្ហាញថា ការនាំចេញទូរស័ព្ទចល័ត របស់ប្រទេសចិន មានចំនួន ៣០៨ លានគ្រឿងក្នុងឆ្នាំ ២០២០ ធ្លាក់ចុះ ២០, ៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
គ្រាន់តែខែធ្នូការនាំ ចេញបានធ្លាក់ចុះ ១២,៦ ភាគរយក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុនមកនៅត្រឹម ២៦,៦ លានគ្រឿង ។ វិទ្យាស្ថានស្រាវជ្រាវ នៅក្រោមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បានបង្ហាញថា ម៉ាកក្នុងស្រុកបានបន្តគ្របដណ្តប់លើការនាំចេញទូរស័ព្ទ ចល័តកាលពីឆ្នាំមុន ដែលមានចំនួន ២៧០ លានគ្រឿង និងកើនឡើង ៨៧.៥ ភាគរយនៃចំនួនសរុប ។
នៅឆ្នាំ ២០២០ ម៉ូដែលថ្មីសរុបចំនួន ៤៦២ ត្រូវបានណែនាំចូលក្នុងទីផ្សារពោលគឺធ្លាក់ចុះ ១៩,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ៕ដោយ៖លី ភីលីព


