បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលរដ្ឋបាល តាមដានស្ថានភាពជំងឺកូវីដ១៩ បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃពុធ ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥៩នាក់ និងស្លាប់ម្នាក់បន្ថែមទៀត ។
ក្នុងចំណោមអ្នកឆ្លងជំងឺទាំងអស់ គឺមាន៥១នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក និង០៨នាក់ ជាអ្នកដែលវិលត្រឡប់មកពីបរទេស និងបានរកឃើញតេស្តវិជ្ជមាន នៅក្នុងប្រទេសនេះ ។ លោកស្រី Apisamai Srirangsan អ្នកនាំពាក្យមកពីមជ្ឈមណ្ឌលខាងលើ បានបញ្ជាក់ដូច្នេះ ។
លោកស្រីបានលើកឡើងដូច្នេះថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺចំនួន១២.៦៥៣នាក់ ក្នុងនោះបូករួមទាំងអ្នកជាសះស្បើយ ពីជំងឺចំនួន៩.៦២១នាក់ និងស្លាប់ចំនួន៧១នាក់ ទន្ទឹមនឹងនេះដែរ ចំនួន២.៩៦១នាក់ កំពុងសម្រាកព្យបាលជំងឺ នៅក្នុងមន្ទីរពេទ្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា