ប៉េកាំង ៖ នៅពេលដែលប្រទេសចិន ទំនងជាក្លាយជាប្រទេស ដ៏ធំតែមួយគត់ ក្នុងការសម្រេចនូវកំណើន សេដ្ឋកិច្ចវិជ្ជមាន កាលឆ្នាំ២០២០ ចំពេលមានការរីករាលដាល នៃវីរុសថ្មីនេះ ការភ័យខ្លាចកំពុងកើនឡើងថា ប្រទេសជប៉ុននឹងស្ថិតនៅពីក្រោយប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថលធំលំដាប់ទី ២ លើពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
អ្នកជំនាញការបរទេសខ្លះ បានប្រកាន់ទស្សនៈសុទិដ្ឋិនិយម ចំពោះការកើនឡើង នៃវិស័យឌីជីថលរបស់ប្រទេសចិន ដោយនិយាយថា វានឹងផ្តល់នូវឱកាសពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនជប៉ុន ដែលភាគច្រើនបានពង្រឹងទំនាក់ទំនង អាជីវកម្មរបស់ពួកគេជាមួយក្រុមហ៊ុនចិន ។
ទោះយ៉ាងណា អ្នកផ្សេងទៀត បានព្រមានថា លើកលែង តែប្រទេសជប៉ុន ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីលើកកម្ពស់ សមត្ថភាពឌីជីថល របស់ខ្លួនជាយុទ្ធសាស្ត្រ ជាតិសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកអាចនឹងត្រូវលេបត្របាក់ដោយវេទិកា មានឥទ្ធិពលជាងរបស់ចិន នាពេលអនាគតដែលមិនឆ្ងាយ ។
ទោះបីជាលោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានសន្យាថា នឹងធ្វើឲ្យឌីជីថលជាអាទិភាពអាទិភាពគោល នយោបាយចាប់តាំងពីលោក ចូលកាន់តំណែងក្នុងខែកញ្ញា ប៉ុន្តែលោកមិនទាន់ទទួល បានលទ្ធផលដែលអាចមើលឃើញ នៅឡើយទេ ខណៈលោកត្រូវបានគេបង្ខំឲ្យផ្តោត លើការចាត់វិធានការ ដើម្បីទប់ស្កាត់វិបត្តិវីរុស។
ប្រភពការទូតនៅទីក្រុងប៉េកាំង បាននិយាយថា សេដ្ឋកិច្ច របស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងទទួលបានសន្ទុះនៅឆ្នាំ ២០២១ ជាមួយនឹងតម្រូវការក្នុងស្រុក លោតចេញពីភាពរញ្ជួយនៃវីរុស នេះ ប្រហែលជាអនុញ្ញាតឲ្យប្រទេស ដែលដឹកនាំដោយកុម្មុយនីស្ត ចំណាយប្រាក់យ៉ាងច្រើន សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ៕
ដោយ៖លី ភីលីព