អ៊ីស្រាអែល៖ សិលាចារឹកក្រិកបុរាណមួយផ្ទាំង ដែលមានអាយុកាល ១៥០០ ឆ្នាំបង្ហាញថា ព្រះគ្រីស្ទ កើតពីនាងម៉ារី ជានារីបរិសុទ្ធនាសម័យកាលនោះ ជាភាសាក្រិកបុរាណ ដែលធ្លាប់ដាក់នៅមាត់ទ្វារ ដើម្បីការពារវិញ្ញាណអាក្រក់ ត្រូវបានគេរកឃើញ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ឃ្លានេះត្រូវបានប្រើដោយគ្រីស្ទបរិស័ទ ដើម្បីការពារខ្លួនពីភ្នែក នៃវិញ្ញាណអាក្រក់ ដែលជាបណ្តាសាពីបុរាណពីវប្បធម៌ក្រិក និងរ៉ូម៉ាំងនាំមកនូវសំណាងអាក្រក់ ដល់បុគ្គលមិនគោរព។
សិលាចារឹកនេះ ត្រូវបានគេរកឃើញក្នុងអំឡុងពេល នៃការជីកវិហារគ្រឹស្តដ៏អស្ចារ្យមួយ ដែលមានក្បឿងក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ ជាមួយនឹងការរចនាធរណីមាត្រដ៏ស្មុគស្មាញ ហើយត្រូវបានសាងសង់ឡើង នៅសម័យ Byzantine ឬសម័យអ៊ីស្លាមដំបូង។
អគារនេះ ត្រូវបានគេរកឃើញ ក្នុងអំឡុងពេលជីករុករក មុនពេលគម្រោងសាងសង់ផ្លូវថ្មីមួយនៅតំបន់ និងអ៊ីស្រាអែល តម្រូវឲ្យអ្នកបុរាណវិទូ និងអ្នកស្ម័គ្រចិត្តស៊ើបអង្កេតតំបន់មួយ មុនពេលការសាងសង់អាចចាប់ផ្តើម។ គ្រីស្ទសាសនា បានក្លាយជាសាសនាដ៏លេចធ្លោមួយ នៅក្នុងប្រទេសអ៊ីស្រាអែល នាយុគសម័យបាសស្ទីន បន្ទាប់ពីចក្រភពរ៉ូម បានកាន់កាប់ប្រទេសនេះ។
ការឡោមព័ទ្ធនេះ បណ្តាលឲ្យព្រះវិហារគ្រឹស្ត និងវត្តអារាមជាច្រើន ត្រូវបានសាងសង់នៅទូទាំងតំបន់ហេប្រឺ ចំពោះការរកឃើញចុងក្រោយ ត្រូវបានរកឃើញនៅភូមិet-Taiyiba នៅភាគឥសាននៃ ជ្រលងភ្នំ Jezreel រវាងទីក្រុងទំនើបនៃ Afula និង Beit Shean៕ ដោយ៖លី ភីលីព