ព័ត៌មានអន្តរជាតិ

ពលរដ្ឋ កូរ៉េខាងជើងជាង ៤៥ភាគរយ ខ្វះអាហារូបត្ថម្ភ

បរទេស៖យោងតាមរបាយការណ៍អង្គការ សហប្រជាជាតិមួយ ដែលចេញផ្សាយ នៅក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងជាង៤៥ភាគរយ មានការខ្វះខាត អាហារូបត្ថម្ភ ហើយនោះជាចំនួនដ៏ខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

របាយការណ៍ ដែលចេញរួមគ្នាដោយទីភ្នាក់ងារនានា របស់អង្គការសហប្រជាជាតិ រួមមានទាំងកម្មវិធីចំណីអាហារពិភពលោក និងអង្គការជំនួយចំណីអាហារនោះ បានសិក្សាលើសូចនាការមួយចំនួន រួមទាំងអសន្តិសុខស្បៀងអាហារ ភាពក្រិន របស់កុមារ ការខ្ជះខ្ជាយ និងរបបអាហារដែលអាចទទួលបានដ៏តិចតួចបំផុតរបស់កុមារ នៅក្នុងតំបន់។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានប្រឈមមុខនឹងកង្វះខាត ចំណីអាហារដ៏រ៉ាំរ៉ៃ ប៉ុន្តែឆ្នាំ២០២០ បានទទួលរងភាពលំបាកផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ដោយសារតែការបិទព្រំដែនរយៈពេលយូរ ដើម្បីធ្វើការទប់ស្កាត់ជម្ងឺកូវីដ១៩ និងដោយារស្ថានភាពអាកាសធាតុដ៏អាក្រក់៕

Most Popular

To Top