ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ បានរាយការណ៍កាលពីថ្ងៃសុក្រថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤២.៨៨៥នាក់ និងមានអ្នកស្លាប់ចំនួន៤០០នាក់ ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ។
ចំនួនសរុបនៃអ្នកឆ្លងជំងឺ នៅទូតទាំងប្រទេសបានកើនឡើងដល់២.៤៩៩.៥៦០នាក់ និងមានអ្នកស្លាប់កើនឡើងដល់៥៥.៤៤១នាក់ ចាប់តាំងពីមានជំងឺឆ្លងរាតត្បាតកើតឡើង ។
តំបន់ស្វ័យយ័តចំនួន១៧ របស់ប្រទេសអេស្ប៉ាញ បន្តរឹតបណ្តឹងដើម្បីធ្វើឲ្យការឆ្លងជំងឺថមថយចុះវិញ ។
ក្រុងម៉ាទ្រីដ ជាតំបន់ដែលប្រកាសកាលពីថ្ងៃស្រុកថា មានអ្នកឆ្លងជំងឺខ្ពស់ជាបន្តបន្ទាប់គ្នារយៈពេល១ម៉ោង គឺចន្លោះម៉ោង១០យប់ និងម៉ោង៦ល្ងាច ។
រង្គសាល និងពាណិជ្ជកម្មដែលមិនចាំបាច់ នឹងត្រូវបិទផ្អាកដំណើរការចាប់ពេលម៉ោង៩យប់ ទន្ទឹមនឹងនេះដែរ ចំនួនពលរដ្ឋបានអនុញ្ញតឲ្យអង្គុយនៅតុដដែល គឺកាត់បន្ថយពី៦នាក់មកនៅត្រឹម៤នាក់ វិញ ហើយការហាមប្រាមនេះមានសុពលភាពរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


