វ៉ាស៊ីនតោន៖ ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការជំនុំជម្រះបទចោទប្រកាន់ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងសប្តាហ៍ថ្ងៃទី០៨ ខែកុម្ភៈខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Schumer បានឲ្យដឹងពីជាន់ខាងលើព្រឹទ្ធសភាថា៖ «ទាំងអ្នកគ្រប់គ្រង ទាំងខាងមេធាវីនិងមេធាវីការពារក្តី នឹងមានពេលវេលា ដើម្បីរៀបចំសេចក្តីសង្ខេប ស្តីពីច្បាប់របស់ពួកគេដូចដែលពួកគេបានធ្វើ នៅក្នុងការចាប់ផ្ដើមមុន ៗ ដែរ។
លោក Schumer បានបញ្ជាក់ថា“ នៅពេលអត្ថបទសង្ខេបត្រូវបានព្រាង បទបង្ហាញរបស់ភាគីនានា នឹងចាប់ផ្តើមនៅសប្តាហ៍ថ្ងៃទី០៨ ខែកុម្ភៈ នៅព្រឹកថ្ងៃសុក្រម្សិលមិញនេះលោក Schumer បានលើកឡើងថា អត្ថបទស្តីពីការចោទប្រកាន់របស់សភា នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភានៅថ្ងៃច័ន្ទ។
អត្ថបទនឹងត្រូវបានអាននៅជាន់ ព្រឹទ្ធសភានៅម៉ោង ៧ យប់។ នេះបើយោងតាមរបាយការណ៍របស់កាសែត The Hill ហើយសមាជិកព្រឹទ្ធសភា នឹងត្រូវស្បថចូលកាន់តំណែងជាអ្នកកាត់ក្តី នៅថ្ងៃបន្ទាប់។
បន្ទាប់មកព្រឹទ្ធសភានឹងត្រលប់ ទៅបញ្ជាក់អំពីការតែងតាំងគណៈរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតី ចូ បៃដិន ឬធ្វើការលើច្បាប់ខណៈពេលដែលភាគីទាំងពីរបានធ្វើសេចក្តីសន្និដ្ឋានសង្ខេបនៃសវនាការ៕
ដោយ ឈូក បូរ៉ា