ព័ត៌មានអន្តរជាតិ

សេះបង្កង់មានឆ្នូតខ្មៅ និងស រយៈពេលជាច្រើនឆ្នាំ អ្នកវិទ្យាសាស្ត្រ កត់សម្គាល់ឃើញ ដូចសត្វខ្លាឃ្មុំចម្លែក និងមានរោមមាស

អាហ្វ្រិក៖ ការសិក្សាបង្ហាញថា សត្វសេះបង្កង់សម្បុចម្លែក និងមានរោមមាសត្រូវបានគេសង្កេតឃើញ នៅទ្វីបអាហ្វ្រិកបណ្តាមកពីការផ្លាស់ប្តូរហ្សែន នៃការបង្កាត់ពូជដែលអាចនាំឲ្យមានជំងឺភាពគ្មានកូន និងទីបំផុតនឹងមានការផុតពូជរបស់សត្វប្រភេទនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការផ្លាស់ប្តូរបែបនេះច្រើន តែបណ្តាលមកពីការផ្លាស់ប្តូរហ្សែនកម្រត្រូវបានគេសង្កេតឃើញ នៅលើថនិកសត្វដោយជំរុញឲ្យមានការសិក្សាថ្មីអំពីចំណុចសំខាន់ ដែលបណ្តាលឲ្យសេះបង្កង់ផ្លាស់ប្តូរ។ ក្រុមមួយមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រដ្ឋឡូសអង់សឺឡែសបានធ្វើតេស្តិ៍ DNA នៅលើសត្វសេះបង្កង់ចំនួន១៤០ ក្បាលរួមទាំង៧ជាមួយលំនាំគំរូនៅឧទ្យានជាតិចំនួន ៩ នៅទ្វីបអាហ្វ្រិក។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វបង្កង់ដាច់ស្រយាលបង្កើតបានមិនប្រក្រតីដែលជាលទ្ធផល នៃការបង្កាត់ពូជបណ្តាលមកពីការបែងចែក ទីជម្រកពីមនុស្សដែលកាន់កាប់ដី។ កង្វះនៃភាពចម្រុះហ្សែន អាចនាំឲ្យមានបញ្ហាហ្សែនជំងឺ និងភាពគ្មានកូនដែលនៅទីបំផុត អាចបណ្តាលឲ្យសត្វសេះបង្កង់ធម្មតាផុតពូជទៅវិញ។

សត្វសេះបង្កង់ធម្មតា ត្រូវបានគំរាមកំហែងតិចតួចបំផុតនៃប្រភេទសត្វ ប៉ុន្តែចំនួនរបស់ពួកគេ មានការធ្លាក់ចុះចំនួន ២៥ ភាគរយចាប់តាំងពីឆ្នាំ ២០០២ ហើយក្នុងអំឡុងពេលនេះ អ្នកជំនាញ និងអ្នកអភិរក្សបានសង្កេតឃើញលំនាំឆ្នូតៗ មិនធម្មតាក្នុងចំណោមពួកគេ ប៉ុន្តែមិនប្រាកដថា វាទាក់ទងនឹងទីតាំង ឬពន្ធុវិទ្យាទេ៕

ដោយ៖លី ភីលីព

Most Popular

To Top