ព័ត៌មានអន្តរជាតិ

ទន្លេ Ganges កំពុងបញ្ជូន ភាគល្អិត រហូតដល់ទៅ ៣ពាន់លាន ចូលឈូងសមុទ្រ Bengal ជារៀងរាល់ថ្ងៃ

របាយការណ៍ គួរឲ្យភ្ញាក់ផ្អើល បានបង្ហាញថា ទន្លេ Ganges ជាទន្លេមួយក្នុងចំណោមទន្លេធំ ជាងគេបំផុត នៅលើពិភពលោក ដែលផ្តល់ទឹកដល់មនុស្សកន្លះពាន់លាននាក់ កំពុងតែបញ្ជូនភាគល្អិត ទៅកាន់ឈូងសមុទ្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ប៉ុន្តែការសិក្សាថ្មី គួរឲ្យព្រួយបារម្ភមួយបានព្រមានថា ទឹកទន្លេដែលមានលំហូរ នៃទន្លេ Brahma pu tra និង Meghna អាចទទួលខុសត្រូវ ចំពោះភាគល្អិតតូចៗ មានទំហំរហូតដល់ទៅ៣ពាន់លាន ចូលក្នុងឈូងសមុទ្រ Bengal ជារៀងរាល់ថ្ងៃ ។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការរកឃើញនេះនឹងផ្តល់នូវជំហានដំបូង ក្នុងការស្វែងយល់ ពីរបៀបទន្លេ Ganges ក៏ដូចជាទន្លេសំខាន់ៗដទៃទៀត អាចចូលរួមចំណែកក្នុងមីក្រូអេកូ ។

ទន្លេ Ganges គឺជាផ្លូវទឹក ដែលមានចម្ងាយ ១៥០០ ម៉ាយល៍លាតសន្ធឹងពីជើងភ្នំហិមពាន្ត ។ វាគឺជាផ្នែកមួយ នៃការបំពុលខ្លាំងបំផុត នៅលើពិភពលោក ដែលមានទឹកស្អុយក្នុងទីក្រុង ចំណែកកាកសំណល់សត្វថ្នាំ សម្លាប់សត្វល្អិត លោហធាតុ ឧស្សាហកម្ម និងផេះពីសាកសពដែលបានបូជា ។ ត្រូវបានគេស្គាល់ផងដែរថា Ma Ganga វាផ្តល់ទឹកសម្រាប់ប្រជាជន កន្លះពាន់លាននាក់ច្រើនជាង ទន្លេដទៃទៀតនៅលើផែនដី ។

ក្នុងមួយឆ្នាំការនេសាទត្រីជាមធ្យមគឺ ២ លានតោនពីឈូងសមុទ្រ Bengal ដែលមានប្រមាណ ៣១ ភាគរយនៃអ្នកនេសាទ នៅតាមឆ្នេរកំពុងធ្វើការ នៅតាមឆ្នេរសមុទ្រ៕ ដោយ៖លី ភីលីព

Most Popular

To Top