អាមេរិក ៖ ក្រុមហ៊ុនមេ Alphabet របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិកGoogle បានបិទអាជីវកម្មបាឡុងបោះ សម្រាប់ចែកចាយប្រព័ន្ធអ៊ីនធើណេត របស់ខ្លួនឈ្មោះLoon ដែលបានធ្វើការ ដើម្បីភ្ជាប់ប្រព័ន្ធអ៊ីនធើណេត ទៅកាន់តំបន់ដាច់ស្រយាល នៃពិភពលោកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការបែងចែកដ៏មានមហិច្ឆតា របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក ត្រូវបានបង្កើត ឡើងកាលឆ្នាំ២០១១ ក្នុងគោលបំណងផ្តល់ នូវជម្រើសដែលមានតម្លៃថោក ជាងសម្រាប់ប៉មកោសិកា សន្សំប្រាក់ដល់ប់ប្រទេសកំពុងអភិវឌ្ឍន៍ ។
បាឡុងដែលមានទំហំប៉ុនតុលេង កីឡាវាយកូនបាល់ បានបំពាក់ឧបករណ៍បណ្តាញដើរ ដោយថាមពលពន្លឺព្រះអាទិត្យខ្ពស់ ពីលើផែនដី និងភ្ជាប់ទៅ អ៊ីនធើណេតបាន។
នាយកប្រតិបត្តិ របស់ក្រុមហ៊ុនបាននិយាយថា Alphabet សង្ឃឹមថានឹងដាក់បាឡុង រាប់ពាន់គ្រាប់នៅតំបន់ Stratosphere ប៉ុន្តែគម្រោងនេះ មិនមានលក្ខណៈពាណិជ្ជកម្មទៀតទេ។ ការសាកល្បង និងកម្មវិធីមួយចំនួនបានកើតឡើង រួមទាំងគ្រោងការណ៍នៅកេនយ៉ាផងដែរ ប៉ុន្តែទាំងនេះមិនបាននាំឲ្យមានការរីកចម្រើន នៃបច្ចេកវិទ្យានេះទេ ។
Alphabet មិនបានបង្ហាញពីចំនួនទឹកប្រាក់ ដែលខ្លួនបានចំណាយទៅលើ Loon ចាប់តាំងពីវាត្រូវបានបង្កើតឡើង ទោះបីជាវាទទួលបានថវិកាចំនួន ១២៥ លានដុល្លារសម្រាប់គម្រោងនេះ ពីក្រុមហ៊ុន HAPSMobile របស់ SoftBank កាលពីឆ្នាំ២០១៩៕ ដោយ៖លី ភីលីព




