បរទេស៖ ក្រោយក្រុមនាវាផ្ទុកយន្តហោះអាមេរិក ធ្វើដំណើរចូលក្នុងដែនទឹកមានជម្លោះ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកជាញឹកញាប់បានបញ្ជូននាវានិងយន្តហោះ ចូលក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញពីសាច់ដុះរបស់ខ្លួន ហើយនេះគឺមិនល្អសម្រាប់សន្តិភាពនោះឡើយ។
ឆ្លើយតបទៅនឹងបេសកកម្មអាមេរិក មន្ត្រីនាំពាក្យក្រសួងការបរទេស លោក Zhao Lijian បាននិយាយប្រាប់អ្នកសារព័ត៌មានថា “សហរដ្ឋអាមេរិកជាញឹកញាប់បានបញ្ជូនយន្តហោះនិងនាវា ចូលមកក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញសាច់ដុះ ហើយនេះគឺមានផលល្អសម្រាប់សន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់នោះទេ”។
គួរបញ្ជាក់ថា ត្រឹមតែក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីលោក ចូ បៃដិន ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ក្រុមនាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt ដឹកនំាដោយនាវាផ្ទុកយន្តហោះ និងអមដំណើរដោយនាវាចម្បាំង៣គ្រឿង បានចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរ៍ ដើម្បីលើកកម្ពស់សេរីភាពដែនសមុទ្រ៕ប្រែសម្រួល៖ប៉ាង កុង