បរទេស ៖ រដ្ឋមន្ត្រីការពារជាតិថ្មី របស់សហរដ្ឋអាមេរិក លោក នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ជាថ្មី នូវការប្តេជ្ញារបស់អាមេរិក ចំពោះកិច្ចការពារប្រជុំកោះសែនកាគូ ស្ថិតនៅដែនសមុទ្រចិនខាងកើត ជាទីមានជម្លោះ ។
លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានធ្វើការបញ្ជាក់ថា មាត្រាទី៥ របស់សន្ធិសញ្ញាសន្តិសុខ រវាងអាមេរិកនិងជប៉ុន ដែលចែងពីកាតព្វកិច្ច ការពារបស់សហរដ្ឋអាមេរិក ចំពោះប្រទេសជប៉ុននោះ គ្រប់ដណ្ដប់ទាំងប្រជុំកោះសែនកាគូផង ។
តាមសេចក្តីរាយការណ៍ នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទជាលើកដំបូងនោះ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរ ក៏បានធ្វើការបញ្ជាក់ជាថ្មីម្តងទៀត នូវការជំទាស់ប្រឆាំងរបស់ខ្លួន ចំពោះទង្វើឯកតោភាគីណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជប៉ុន ក្នុងការគ្រប់គ្រងប្រជុំកោះនោះ ៕ ប្រែសម្រួល៖ប៉ាង កុង