អាមរិក ៖ ក្រុមហ៊ុន Netflix បានទទួលអតិថិជន ចំនួនជាង២០០ លាននាក់ បន្ទាប់ពីអតិថិជនស្នាក់នៅផ្ទះ ក្នុងអំឡុងពេលមាន រោគរាតត្បាត COVID -19 បានជួយឲ្យសម្រេច បាននូវកំណត់ត្រាប្រចាំឆ្នាំ នៃកំណើននៅឆ្នាំ២០២០ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
ក្រុមហ៊ុនអាមេរិក ដែលបានត្រួសត្រាយផ្លូវ ផ្សាយកាលពីឆ្នាំ ២០០៧ បាននិយាយថា ខ្លួនបានបន្ថែម អតិថិជន បង់ប្រាក់ថ្មីចំនួន ៨.៥ លាននាក់ច្រើនជាង ការរំពឹងទុកក្នុងត្រីមាសចុងក្រោយ នៃឆ្នាំនេះដល់ចំនួន ២០៣,៧ លាននាក់ ។ ពេញមួយឆ្នាំ ក្រុមហ៊ុន Netflix បានបន្ថែមអតិថិជន៣៧ លាននាក់រួមទាំង ១៥,៨ លាននាក់នៅក្នុងត្រីមាសទីមួយ ខណៈប្រាក់ចំណូលបានកើនឡើង ២៤ ភាគរយដល់ ២៥ ពាន់លានដុល្លារ ហើយប្រាក់ចំណេញបានកើនឡើង៤៨ ភាគរយដល់២,៧៦ពាន់លានដុល្លារ ។
វាត្រូវបានជួយដោយភាពជោគជ័យ នៃរឿងភាគថ្មី ដូចជារឿងThe Queen’s Gambit និងBridg erton ក៏ដូចជាស៊េរីចុងក្រោយបង្អស់ របស់ The Crown ។ ក្រុមហ៊ុន Netflix បានបន្តថា ក្នុងឆ្នាំដ៏លំបាកមួយវាអាចផ្តល់ឲ្យសមាជិករបស់យើងនៅជុំវិញពិភពលោកនូវប្រភពនៃការរត់គេចខ្លួនការតភ្ជាប់ និងរីករាយ ខណៈកំពុងបន្តកសាង អាជីវកម្មរបស់យើង ។
ភាគច្រើននៃកំណើន៨៣ភាគរយ នៃអតិថិជនថ្មី បានមកពីក្រៅទីផ្សារធំបំផុត របស់អាមេរិក និងកាណាដា ហើយ៦ លាននាក់ទៀតគ្រោងនឹងចុះបញ្ជីនៅត្រីមាសទីមួយ នាពេលបច្ចុប្បន្ននេះ។
ភាគហ៊ុនបានកើនឡើងជិត ១៣ភាគរយ នៅក្នុងការធ្វើពាណិជ្ជកម្ម បន្ទាប់ពីម៉ោងធ្វើការ ខណៈ ក្រុមហ៊ុនបានព្យាករថា ខ្លួននឹងមិនចាំបាច់ខ្ចីប្រាក់រាប់ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តភាគទូរទស្សន៍ទេហើយបាននិយាយថា ខ្លួននឹងស្វែងរកប្រាក់ត្រឡប់មកវិញ ដល់ម្ចាស់ភាគហ៊ុន៕ដោយ៖លី ភីលីព