ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន នឹងបង្ហាញពីគោល នយោបាយ បម្រែបម្រួលអាកាសធាតុ 

បរទេស៖ ទីប្រឹក្សាអាកាសធាតុជាតិរបស់សេតវិមាន លោក Gina McCarthy បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា រដ្ឋបាលរបស់លោកប្រធានាធិបបតីសហរដ្ឋអាមេរិក ចូ បៃដិន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ត្រៀមបង្ហាញគោលនយោបាយ ដែលខ្លួនជឿថា ត្រូវការជាចាំបាច់ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

លោក Gina McCarthy បាននិយាយប្រាប់កិច្ចប្រជុំនៃសន្និសីទអភិបាលក្រុងអាមេរិកដូច្នេះថា “យើងបានបញ្ជូនទៅរួចរាល់ហើយ នូវសញ្ញានានាស្តីពីរឿងដែលយើងមិនចូលចិត្តថា យើងនឹងដកចេញវិញ ប៉ុន្តែនៅក្នុងសប្ដាហ៍នេះ អ្នកនឹងឃើញយើងឆ្ពោះទៅមុខជាមួយអ្វី ដែលជាចក្ខុវិស័យនាអនាគត”។

តាមសេចក្តីរាយការណ៍ លោក Gina McCarthy មិនបានបង្ហាញនូវអ្វីដែលនឹងចេញនោះទេ ប៉ុន្តែសារមួយដែលសារព័ត៌មានបានឃើញបង្ហាញថា លោក បៃដិន នឹងបង្ហាញជុំទីពីរនៃបទបញ្ជាប្រតិបត្តិយ៉ាងយូរបំផុត នៅថ្ងៃទី២៧ ខែមករា ដែលរួមបញ្ចូលទាំងបទបញ្ជាប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុក្នុងស្រុក និងលើកបញ្ហានោះឲ្យជាអាទិភាពសន្តិសុខជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top