វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានព្យាករណ៍កាលពីថ្ងៃអង្គារថា ការចែកចាយវ៉ាក់សាំងកូវីដ១៩ នឹងធ្វើឲ្យពិភពលោក មានសន្ទុះសេដ្ឋកិច្ចងើបឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ។
បន្ទាប់ពីបានស្រុតចុះ៣,៥ភាគរយនៅក្នុងឆ្នាំ២០២០ គិតចាប់ពីធ្លាប់រងគ្រោះដោយសារសង្គ្រាមលោកលើកទី២មក សេដ្ឋកិច្ចរបស់ពិភពលោក នឹងកើនឡើង៥,៥ភាគរយនៅក្នុងឆ្នំានេះ ១៩០ប្រទេស ត្រូវបានព្យាករណ៍ថា បានកម្ចីប្រាក់ពីអង្គការ ។ តួលេខថ្មីសម្រាប់ឆ្នាំ២០២១ គឺត្រូវបានបង្កើនពី៥,២ភាគរយ ពីការព្យាករណ៍របស់ IMF នៅក្នុងខែតុលា និងព្យាករណ៍ពីឆ្នាំដែលពិភពលោកកើនឡើងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១០ ដោយសារតែជួបវិបត្តិហិរញ្ញវត្ថុនោះ ។
វ៉ាក់សាំង គួរបានទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស និងធ្វើឲ្យរដ្ឋាភិបាលនានា នៅទូទាំងពិភពលោក នឹងបញ្ចប់ការបិទប្រទេស និងជំរុញឲ្យសកម្មភាពសេដ្ឋកិច្ចវិល មករកសភាពដើមវិញ ។ ប៉ុន្តែ IMF ក៏បានលើកឡើងថា សេដ្ឋកិច្ចរបស់ពិភពលោក នឹងចាំបាច់មានការគាំទ្រពីរដ្ឋាភិបាលទាំងឡាយ ដើម្បីស្តារភាពខូចខាតដោយ សារជំងឺឆ្លងរាតត្បាត និងបានព្រមានថា វីរុសកូរ៉ូណា អាចធ្វើឲ្យការឆ្លុះបញ្ចាំងអាចប្រែប្រួល ទៅលើកំណើនសេដ្ឋកិច្ច និងសុខភាពពិភពលោក ៕