បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានត្រៀមប្រគល់ពាក្យលាឈប់ ពីតំណែងរបស់លោក ជូនទៅប្រមុខរដ្ឋ នៅថ្ងៃអង្គារនេះ ដោយសង្ឃឹមថា នឹងត្រូវបានផ្តល់ឱកាសព្យាយាម សាកល្បងដាក់បញ្ចូលគ្នា នូវសម្ពន្ធមិត្តថ្មីមួយ និងកសាងឡើងវិញ នូវសម្លេងភាគច្រើន នៅរដ្ឋសភារបស់លោក។
តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតី Sergio Mattarella ត្រូវបានគេរំពឹងថា នឹងទទួលយកពាក្យ លាឈប់ពីតំណែងនោះ ហើយប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា យ៉ាងលឿនជាមួយថ្នាក់ដឹកនាំបក្សនានា នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីសាកល្បង សន្ទុះនយោបាយ។
វិបត្តិនយោបាយកាន់តែខ្លាំងនេះ គឺកំពុងតែដើរតួប្រឆាំងនឹងឆាកក្រោយ នៃការរាតត្បាតមេរោគកូរ៉ូណា ដែលបានសម្លាប់ប្រជាជនអ៊ីតាលីជាង៨៥.០០០នាក់ ជាចំនួនស្លាប់ខ្ពស់បំផុត លំដាប់ទីពីរ នៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីប្រទេសអង់គ្លេស និងជាចំនួនខ្ពស់បំផុតលំដាប់ទី៦ ក្នុងពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង