បរទេស៖ ទីក្រុង ហូជិមិញ និងតំបន់ចំនួន ២០ ផ្សេងទៀត ដែលទទួលរងពីអត្រាមានកូនទាប គឺគ្រោងនឹងផ្តល់រង្វាន់ដល់ស្ត្រី ដែលមានកូនពីរនាក់ មុនពេលពួកគេមានអាយុ ៣៥ ឆ្នាំ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សារាចរដែលចេញដោយក្រសួងសុខាភិបាល ដែលនឹងចូលជាធរមាននៅថ្ងៃទី ១០ ខែមីនាបាននិយាយថា ពួកគេនឹងទទួលបានរង្វាន់ជាទឹកប្រាក់ ឬអំណោយ អាស្រ័យលើកន្លែងដែលពួកគេរស់នៅ។
តំបន់ ២០ ផ្សេងទៀតគឺទីក្រុង Can Tho និងខេត្តចំនួន ១៥ នៅភាគខាងត្បូង រួមមាន Dong Thap, Hau Giang, Ba Ria-Vung Tau, Binh Duong, Long An, Bac Lieu, Tay Ninh, Soc Trang, Ca Mau, Dong Nai, Tien Giang, Vinh Long, An Giang, Ben Tre, and Kien Giang, and Da Nang City and Quang Ngai, Khanh Hoa និងខេត្ត Binh Thuan ស្ថិតនៅតំបន់ភាគកណ្តាល។
ទោះជាយ៉ាងណាក៏ដោយ សារាចរនេះមិនបានបញ្ជាក់ពីតម្លៃនៃរង្វាន់នោះទេ ។ អត្រានៃការមានកូននៅភាគខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា