Christine Dacera បានស្លាប់ដោយសារបញ្ហាសុខភាព មិនមែនជាករណីឃាតកម្ម រំលោភសម្លាប់ ដូចការចោទប្រកាន់ពីមុនទេ។ នេះបើយោងតាម របាយការណ៍ផ្លូវច្បាប់សុខាភិបាល ដែលបានផ្សាយ ក្រោយការស៊ើបអង្កេតបឋម លើការស្លាប់របស់នាង។
ក្រោយការស៊ើបអង្កេត ករណីរបស់ Dacera ត្រូវគ្រូពេទ្យពន្យល់ថា ជាបញ្ហាសុខភាព សម្ពាធឈាមក្នុងខ្លួនរបស់នាង ធ្វើឱ្យនាងចុះខ្សោយ និងដាច់សរសៃឈាមក្នុងខួរក្បាល ស្លាប់ក្នុងបន្ទប់គ្មាននរណាបានដឹង និងជួយសង្គ្រោះទាន់ពេលវេលា។
នាងក៏មិនត្រូវបានរកឃើញថា មានប្រើថ្នាំញៀន ឬថ្នាំជំនួយសុខភាពអ្វីដែរ នៅយប់មុនពេលនាងស្លាប់។ Christine Dacera អាយុ ២៣ឆ្នាំ ជាអ្នកបម្រើការតាមយន្តហោះជនជាតិហ្វីលីពីន ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារ។
ពីដំបូងមានករណីសន្និដ្ឋានថា សង្សារ និងមិត្តភក្ដិចំនួន ១១នាក់ បានរំលោភនាងរហូតដល់ស្លាប់ក្នុងកម្មវិធីឆ្លងថ្ងៃបុណ្យណូអែល៕ ប្រភព៖ sabay