បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ក្រុមហ៊ុន Apple បានលក់ដាច់ផលិតផល ជាច្រើននៅក្នុងកំណត់ត្រា ដែលក្រុមហ៊ុនផលិតឡើង រួមមានទូរស័ព្ធជំនាន់ក្រោយ កុំព្យូទ័រយួរដៃ និងឧបករណ៍ទំនើបៗ ក្នុងអំឡុងពេលបុណ្យគ្រីស្មាក់ ។
ការលក់ក្នុងអំឡុងពេល ៣ខែចុងក្រោយ នៃឆ្នាំ២០២០ បានទទួលទឹកប្រាក់ ជាង១១១ពាន់លានដុល្លារអាមេរិក ដែលចំនួននេះបានកើនឡើង ២១ភាគរយ ធៀបនឹងអំឡុងពេលដូចគ្នា ។
ជំងឺឆ្លងរាតត្បាត បានជំរុញឲ្យមានសកម្មភាព តាមអនឡាញជាច្រើន ដែលតម្រូវឲ្យប្រើប្រាស់ នូវបច្ចេកវិទ្យាថ្មីៗ ។
ក្រុមហ៊ុនបានបញ្ជាក់ថា ការលក់ដាច់ខ្លាំង គឺនៅក្នុងប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺឆ្លងរាតត្បាត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា