ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nissan ៖ម៉ូដែលថ្មីជាគន្លឹះសំខាន់ នៅលើទីផ្សារដែលធ្វើឲ្យមានរថយន្តអគ្គិសនី នៅត្រឹមដើមឆ្នាំ ២០៣០ 

តូក្យូ៖ ក្រុមហ៊ុន Nissan Motor Co បាននិយាយថា រាល់ការផ្តល់រថយន្តថ្មីរបស់ខ្លួន លើទីផ្សារសំខាន់ៗនឹងធ្វើឲ្យមានរថយន្តអគ្គីសនីនៅដើមឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ផលិតរថយន្តជប៉ុនដើម្បីសម្រេចបាននូវអព្យាក្រឹតភាព កាបូននៅឆ្នាំ ២០៥០យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនគ្រោងនឹងគ្របដណ្តប់ ទីផ្សារនៅប្រទេសជប៉ុន ចិន សហរដ្ឋអាមេរិក និងអឺរ៉ុប បាននិយាយថា ខ្លួននឹងបន្តការច្នៃប្រឌិតថ្មរួមទាំងអាគុយកាន់ថាមពល បានយូរសម្រាប់រថយន្តអគ្គិសនី (EVs) និងអភិវឌ្ឍបច្ចេកវិទ្យាកូនកាត់អេឡិចត្រូនិចរបស់ខ្លួនបន្ថែមទៀតដើម្បីទទួលបានប្រសិទ្ធភាពថាមពលកាន់តែច្រើន។

នាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida មានប្រសាសន៍ថា យើងប្តេជ្ញាជួយបង្កើតសង្គមអព្យាក្រឹតកាបូននិងបង្កើនល្បឿនកិច្ចប្រឹងប្រែងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។  ផែនការរបស់ក្រុមហ៊ុន Nissan បានកើតឡើង នៅពេលក្រុមហ៊ុនផលិតរថយន្តសកលកំពុងធ្វើការផ្តោតសំខាន់ពីរថយន្តម៉ាស៊ូតទៅជាម៉ូទ័រអេឡិចត្រិច និងរថយន្តកូនកាត់។

ខណៈប្រទេសជប៉ុនមានគោលបំណងលុបបំបាត់ការលក់យានយន្តដើរដោយថាមពលសាំងថ្មីនៅពាក់កណ្តាលទសវត្សឆ្នាំ ២០៣០ ដោយប្តូរទៅជាថាមពលអគ្គីសនីវិញរួមទាំងរថយន្តកូនកាត់ និងរថយន្តប្រើសាំង។ ប្រទេសនេះបានដាក់ចេញនូវយុទ្ធសាស្ត្រកំណើនបៃតងកាលពីឆ្នាំមុនដែលរួមមានគោលដៅដើម្បីជំនួសយានយន្តដើរដោយថាមពលសាំងថ្មីជាមួយអេសអេសនៅពាក់កណ្តាលឆ្នាំ ២០៣០ ដើម្បីជួយសម្រេចគោលដៅអព្យាក្រឹតកាបូន ២០៥០ ។
ប្រទេសជប៉ុនដែលថាមពលកកើតឡើងវិញមានចំនួន ១៨ភាគរយនៃថាមពលរបស់ប្រទេសនេះក្នុងឆ្នាំបញ្ចប់ខែមីនាឆ្នាំ ២០២០ កំពុងស្ថិតក្នុងដំណើរការពិនិត្យឡើងវិញនូវគោលនយោបាយថាមពលរបស់ខ្លួន៕ដោយ៖លី ភីលីព


Most Popular

To Top