ព័ត៌មានអន្តរជាតិ

ចិន ត្រូវបានគេ រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ ១៩៥៤នាក់

ប៉េកាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ប្រទេសចិន ត្រូវបានគេថា កំណើននៃការឆ្លងជំងឺកូវីដ១៩ថ្មី ប្រចាំថ្ងៃទាបបំផុត ក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ហើយខេត្តដែលបន្តធ្វើជំងឺនោះ គឺស្ថិតនៅភាគមឦសាននៃប្រទេស ។

សរុបអ្នកចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសចិន បានថយចុះ ដែលមានចំនួន៥៤នាក់ កាលពីថ្ងៃទី២៧ មករា ។ គណៈកម្មាធិការសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា ចំនួននេះទាបជាងថ្ងៃមុន ដែលមានចំនួន៧៥នាក់ ។ ជាថ្ងៃដែលទាបបំផុត ចាប់តាំងពីមានសេចក្តីរាយការណ៍នៃអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី០៨ ខែមករា ចំនួន៣៣នាក់ ។

គណៈកម្មាធិការបានឲ្យដឹងថា មានករណីឆ្លងចំនួន៤១នាក់ ជាអ្នកឆ្លងក្នុងស្រុក ។ ករណីថ្មីនៃជំងឺគឺនៅខេត្ត Heilongjiang ដែលស្ថិតនៅភាគឦសានប្រទេស ត្រូវបានគេរាយការណ៍ថា មានចំនួន២៨នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top