នៅថ្ងៃនេះ កាលពីក្នុងឆ្នាំ ១៩៧៣ យន្ដហោះ ដែលដឹកក្រុមអ្នកធម្មយាត្រាមួយ ក្រុមត្រឡប់មកពីទីក្រុងMeccaវិញ បានជួបឧបទ្ទេវហេតុ ដ៏អាក្រក់គឺធ្លាក់ នៅក្នុងតំបន់Kano នៃប្រទេសនីហ្ស៊េរីយ៉ា ដោយក្នុងនោះ វាបានសម្លាប់មនុស្ស រហូតទៅដល់១៧៦នាក់។
យន្តហោះ Royal Jordanian Boeing 707-300 ត្រូវបានជួល ដោយក្រុមហ៊ុន នីហ្ស៊េរីយ៉ា ដើម្បីដឹកអ្នកកាន់សាសនាឥស្លាម នៅប្រទេសនីហ្សេរីយ៉ា ទៅកាន់ពិធីធ្វើធម្មយាត្រាមួយ នៅក្នុងទីក្រុង Mecca ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយក្នុងនោះមានអ្នកដំណើរ ប្រមាណជា១៩៨នាក់ និងសមាជិកនាវិក១១នាក់ ដែលនៅជាមួយនឹងយន្តហោះនេះ នៅពេលដែលយន្ដហោះបានទៅ ដល់អាកាសយានដ្ឋានកាណូ ។
ការហោះហើរចេញ និងចូលទៅកាន់ អាកាសយានដ្ឋាន Kano គឺជាការ ពិបាកមួយ សម្រាប់អ្នកបើកយន្តហោះ ក្នុងរដូវត្រជាក់ដោយទីក្រុង នេះស្ថិតនៅលើច្រាំង នៃវាលខ្សាច់សាហារ៉ា និងបរិវេណដែលជាខ្យល់បក់ខ្លាំង នៃវាលខ្សាច់ហើយជួនកាលភ្លាមៗ ពេលចុះចតមេឃស្រាប់ អាចថែមទាំងបែរទៅជាមើល អ្វីមិនឃើញក៏មាន។
ក្នុងគ្រានោះអ្នកបើក យន្តហោះជនជាតិ អាមេរិកឈ្មោះ John Waterman ដែលជាអ្នកបញ្ជាយន្តហោះ ទៅកាណូក៏បានជួបទៅនឹងព្យុះខ្សាច់ ដ៏ធំមួយរំពេចហើយដោយលក្ខណ្ឌ មិនអាចមើលអ្វីឃើញលោក Waterman បោះបង់ចោលការចុះចត ហើយព្យាយាមម្តងទៀត ចុះចតម្តងទៀតជាលើកទី២ ដែលពេលដែលយន្តហោះនោះ បានធ្លាក់នៅទីនោះតែម្តង៕
ក្រៅតែពីអ្នកស្លាប់ ទាំងនោះ ក៏នៅមានការបាត់បង់ជីវិតក្មេង ប្រុសអ្នកភូមិម្នាក់ផងដែរ នៅក្រោយការធ្លាក់ គឺដោយសារតែរូប គេបានចូលទៅកន្លែង កើតហេតុនិងប្រមូលយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ របស់ក្រុមជនរងគ្រោះ ក៏ត្រូវបានប្រទះឃើញដោយបងប្អូន របស់គេឃើញនិងនាំគ្នា វាយគេរហូតដល់ស្លាប់ផងដែរ៕
ប្រែសម្រួល:ស៊ុនលី