Facebook កំពុងរៀបចំពាក្យបណ្ដឹង ប្រឆាំងនឹង Apple ចំពោះទង្វើប្រកួតប្រជែង ដោយមិនស្មោះត្រង់ ទាក់ទងនឹងមុខងារតាមដានទិន្នន័យ App Tracking Transparency និងកម្មវិធី iMessage នេះបើយោងតាមសារព័ត៌មាន The Information។
App Tracking Transparency ជាមុខងារថ្មីត្រៀមបំពាក់លើ iOS 14 អនុញ្ញាត ឱ្យអ្នកប្រើចាកចេញពីការតាមដាន តាមរយៈការលោតផ្ទាំង លោតអេក្រង់ស្មាតហ្វូន ឱ្យអ្នកប្រើជ្រើសរើស។ មុខងារមួយនេះ Facebook បានចោទ Apple ថាជាទង្វើអយុត្តិធម៌ ព្រោះវាដំណើរការតែជាមួយកម្មវិធីដទៃ ក្រៅពីកម្មវិធីរបស់ Apple ខ្លួនឯងផ្ទាល់។
ចំពោះបណ្ដឹងមួយទៀត ទាក់ទងនឹងការបដិសេធរបស់ Apple មិនអនុញ្ញាតឱ្យកម្មវិធី Facebook Messenger ក្លាយជា default option ជំនួសឱ្យកម្មវិធី iMessage រាល់ពេលផ្ញើរសារម្ដងៗលើ iPhones and iPads។
ក្រៅពីបណ្ដឹងខ្លួនឯង Facebook ក៏បានរាយការណ៍ថា បានពិចារណាអញ្ជើញ ក្រុមហ៊ុនផ្សេងទៀត ឱ្យចូលរួមប្ដឹងជាមួយខ្លួន។ មួយក្នុងចំណោមក្រុមហ៊ុនដទៃ ទំនងជា Epic Games ដែលត្រៀមចូលរួមប្ដឹងជាមួយ Facebook ព្រោះក្រុមហ៊ុននេះ កំពុងមានជម្លោះផ្លូវច្បាប់ ស្រាប់ជាមួយ Apple ដោយចាប់តាំងពីហ្គេម Fortnite ត្រូវបានដកចេញពី App Store មកម៉្លេះ៕ ប្រភព៖ sabay