ព័ត៌មានអន្តរជាតិ

តម្រួតថៃ ចាប់ខ្លួនជនបរទេសចំនួន ៨៩នាក់ ក្នុងអំឡុងពេលចុះបង្រ្កាបនៅក្នុងរង្គសាល

បាងកក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែមករា ឆ្នំា២០២១ថា ប៉ូលិស នៅដែនកោះមួយ របស់ប្រទេសថៃឡង់ដ៏ នៅកោះ Koh Phangan បានចាប់ខ្លួនជនបរទេសចំនួន ៨៩នាក់ ក្នុងអំឡុងពេលចុះបង្ក្រាប នៅក្នុងរង្គសាលមួយកន្លែង ដែលរំលោភបំពានលើការរឹតត្បិត នៃការឆ្លងវីរុសកូរ៉ូណា ។

អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ មកពីប្រទេសជាង១០ ក្នុងនោះបូករួមទាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។

បច្ចុប្បន្ននេះ ប្រទេសថៃឡង់ដ៏ បានអនុវត្តន៍លើអនុក្រិត្យ នៃការរឹតត្បិតការនៅប្រមូលផ្តុំគ្នា ជាទ្រង់ទ្រាយធំ ។

ប្រទេសថៃឡង់ដ៏ បានកត់ត្រា ដែលមានចំនួន១៥.៤៦៥នាក់ និងមានអ្នកស្លាប់៧៦នាក់ ដែលតិចជាងប្រទេសនៅលោកខាងលិច ។ យ៉ាងណាមិញ ករណីនៃអ្នកឆ្លងជំងឺ បានកើនឡើង ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top