ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាថ្មី ចំនួន៤០គ្រឿងទៀត នៅក្នុងឆ្នាំនេះ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា កងកម្លាំងជើងទឹកនៃប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០២១នេះនឹងត្រូវ
ទទួលបាននូវនាវាថ្មីដល់ ទៅ៤០គ្រឿងបន្ថែមទៀត។

ការបញ្ជាក់ដែលត្រូវបានធ្វើឡើង ដោយលោក Alexander Vitko មេបញ្ជាការរងនៃកងទ័ពជើងទឹករបស់រុស្សី និងបានបន្ថែមទៀតថា សម្រាប់កងកម្លាំង ដែលកំពុងបំពេញការងារ នៅក្នុងសមុទ្រខ្មៅ នឹងអាចទទួលបាននាវា ប្រមាណជា៥ទៅ៦គ្រឿង។

គួរឲ្យដឹងដែរថា ជួរទ័ពជើងទឹករបស់រុស្ស៊ី ដែលស្ថិតនៅក្នុងតំបន់សមុទ្រខ្មៅ គឺជាក្រុមកងទ័ពជើងទឹក ដែលមានកម្លាំងធំជាងគេបំផុតក្នុងចំណោម ទីតាំងផ្សេងៗទៀតដែលរុស្សីមាន។

ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅក្នុងតំបន់ឈូងសមុទ្រមេឌីទេរ៉ាណេ សមុទ្រខ្មៅ និងសមុទ្រ Azov ត្រូវបានគេមើលឃើញថា គឺជាកន្លែងតែយោធារុស្ស៊ី និងកងកម្លាំងនៃអង្គការណាតូ តែងតែជួបប៉ះទង្គិចគ្នាជារឿយៗ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top