អង់គ្លេស៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម យកអាមេរិកFacebook បានបើកដំណើរការផ្ទាំងព័ត៌មាន Facebook របស់ខ្លួននៅចក្រភពអង់គ្លេស បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀង ជាមួយអ្នកផ្តល់ព័ត៌មានសំខាន់ៗ ជាច្រើនរបស់ប្រទេសនេះរួមមាន Sky News កាសែត Financial Times និង The Guardian យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
នៅក្នុងកម្មវិធី Facebook ផ្ទាំងព័ត៌មាននឹងមានរឿងរ៉ាវពីអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សពណ៌នាថា ជាកម្មវិធីឈានមុខគេថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន និងកន្លែងរស់នៅ។ កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ មានគោលបំណងដោះស្រាយ នូវកង្វល់មួយចំនួនចំពោះ Facebook និងGoogle កំពុងបង្ខំឲ្យអ្នកផ្សាយព័ត៌មាន ជាច្រើនចេញពីជំនួញ។
ផែនការនេះ ត្រូវបានគេរាយការណ៍ថា ទំនងជានឹងនាំមកនូវទឹកប្រាក់រាប់លានផោន សម្រាប់អង្គការធំ ៗ បានចុះហត្ថលេខា លើអាជ្ញាប័ណ្ណដែលធ្វើឲ្យ Facebook បង្ហាញចំណងជើង និងការមើលអត្ថបទរបស់ពួកគេជាមុន។
អាជ្ញាប័ណ្ណទាំងនេះ មានលក្ខណៈផ្ទុយគ្នានឹងចំណងជើង និងការមើលអត្ថបទ អាចមើលឃើញនៅលើ Google Search ត្រូវបានគេរិះគន់ ចំពោះការចម្លងការងារ របស់ការចេញផ្សាយដោយមិនបង់ថ្លៃ រហូតដល់ចំណុចសេវាកម្មនេះ ត្រូវបានហាមឃាត់នៅប្រទេសអេស្ប៉ាញ ហើយកំពុងប្រឈមនឹងសកម្មភាព នៅក្នុងប្រទេសអូស្ត្រាលី។
គ្មានអ្នកចេញផ្សាយទាំងអស់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនឡើយ ហើយអ្នកខ្លះទៀត នឹងទទួលបានអត្ថប្រយោជន៍ ពីការជំរុញចរាចរដែល Facebook នឹងផ្តល់ឲ្យពួកគេ ឬពីការផ្សាយពាណិជ្ជកម្ម មានលក្ខណៈពិសេសរបស់អត្ថបទ Facebook ។
ការផ្លាស់ប្តូររបស់ Facebook ធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យឡើងវិញ ដោយរដ្ឋាភិបាល និងបានចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ ២០១៩ បានរកឃើញថា Facebook និងGoogle មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអង់គ្លេស ដោយសារតែពួកគេ ចាប់យកចំណែក នៃការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេតយ៉ាងច្រើន៕ ដោយ៖លី ភីលីព