ម៉ិកស៊ីកូ ស៊ីធី់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ថា យោងតាមការប៉ាន់ប្រមាណ បឋមដែលបានបោះពុម្ពផ្សាយ កាលពីថ្ងៃសុក្រដោយ វិទ្យាស្ថិតិជាតិ និងភូមិសាស្ត្រ (INEGI) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ម៉ិកស៊ិក បានស្រុតចុះ៨,៣ភាគរយ នៅក្នុងឆ្នាំ២០២០ ដែលនាំឲ្យប្រទេសវិល ទៅរកការថយចុះ ចាប់តាំងពីឆ្នាំ១៩៣០ ដោយសារការឆ្លងរាតត្បាត៉ពីវីរុសកូរ៉ូណា ។
នៅក្នុងរបាយការណ៍ចេញដោយ INEG បានដាក់ថា នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ផលិតផលសរុបក្នុងស្រុក ហៅកាត់ (GDP)បានថយចុះ៤,៥ភាគរយ ដែលការថយចុះមិនច្រើនឡើយ ធៀបនឹងត្រីមាសទី២ ដែលបានស្រុតចុះ១៨,៧ភាគរយ កាលពីឆ្នាំមុន និងថយ៨,៦ភាគរយនៅក្នុងត្រីមាសទី៣ នៅគ្រាដែលជំងឺឆ្លងរាតត្បាតបានបង្កផល ប៉ះពាល់ដល់សកម្មភាពផលិតកម្ម ។
នៅក្នុងឆ្នាំ២០១៩ GDP របស់ប្រទេសម៉ិកស៊ិក បានថយចុះត្រឹមតែ០,១ភាគរយប៉ុណ្ណោះ ដែលមានយៈពេល២ឆ្នាំនៃការថយចុះ ។
គេបានដឹ់ងថា សេដ្ឋកិច្ចរបស់ម៉ិកស៊ិក រីកចម្រើន ផ្អែកលើវិស័យសំខាន់ៗរួមមាន ឧស្សាហកម្ម និងកសិកម្ម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា