ព័ត៌មានអន្តរជាតិ

ស្ត្រីជនជាតិជប៉ុនម្នាក់ លាក់សាកសពម្តាយ នៅក្នុងទូរទឹកកក អស់រយៈពេល១០ឆ្នាំ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia  បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ថា ស្រ្តីជនជាតិជប៉ុនម្នាក់ បាននិយាយថា នាងបានលាក់សាកសពរបស់ម្តាយនាងនៅក្នុងទូរទឺកកក នៅក្នុងផ្ទះល្វែងរបស់នាង អស់រយៈពេល០១ទសវត្សរ៍ ដោយនាងបានប្រាប់ដល់ប៉ូលិសថា នាងខ្លាចការបណ្តេញចេញ បើសិនជាការស្លាប់នេះត្រូវបានគេរកឃើញ ។

ប៉ូលិសបានឲ្យដឹងថា នាង Yumi Yoshino អាយុ៤៨ឆ្នាំ ត្រូវបានឃុំខ្លួន ដោយសង្ស័យថា នាងបានបោះចោល និងលាក់សាកសពស្ត្រីម្នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ដែលបានដកស្រង់សម្តីរបស់មន្ត្រីប៉ូលិស ដែលសុំមិនបញ្ចេញឈ្មោះ ដែលបានលើក ឡើងថា នាង Yoshino បាននិយាយថា បន្ទាប់ពីរកឃើញថា ម្តាយនាងស្លាប់អស់រយៈពេល១០ឆ្នំា រូបនាងបានលាក់ខ្លួន ដោយនាងមិនចង់ រើផ្ទះចេញដែលពួកគេបានរស់នៅ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការធ្វើកោសល្យវិច្ច័យ គឺមិនអាចកំណត់ពេលវេលា និងមូលហេតុនៃការស្លាប់របស់ស្ត្រីជាម្តាយនោះទេ ខណៈដែលមិនបានរកឃើញស្នាមរបួសអ្វីនៅលើសាកសពដែលកក ។

ប៉ូលិស បានឲ្យដឹងថា សាកសពត្រូវបានពត់ដាក់ក្នុងទូរទឹកកក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top