ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាលើកដំបូង ដែលបានចាក់កាលពីថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមការចុះផ្សាយផ្លូវការរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងដូច្នេះ ។
ប្រមុខ UN បានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា មានមានភ័ព្វសំណាង ដែលបានទទួលការចាក់វ៉ាក់សាំង និងបានជំរុញដល់សហគមន៍អន្តរជាតិទាំងឡាយ ដើម្បីធានាថា វ៉ាក់សាំង អាចរកបានសម្រាប់អ្នកគ្រប់គ្នា ដែលទទួលបានការចាក់ថ្នាំដំបូងដូចគ្នា ។
គាត់បានសរសេរថា “ជំងឺឆ្លងរាតត្បាតនេះ មិនទាន់ផ្តល់សុវត្ថិភាពដល់យើង់ រហូតទាល់តែអ្នកទាំងអស់គ្នា ទទទួលបានសុវត្ថិភាពដូចគ្នា “ ។
លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ដែលមានវ័យ៧១ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងដំបូងសម្រាប់របស់គាត់ ។
នៅក្នុងរបាយការណ៍បានដាក់ថា ពលរដ្ឋនៅក្រុងញ៉ូវយ៉ក ដែលមានវ័យលើសពី៦៥ឆ្នាំ ក្នុងនោះរាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងដំបូងនៅក្នុងទីក្រុងបានចាប់ផ្តើម ក្នុងនោះ ក្រុមបុគ្គលិកសាលា កម្មករដឹកជញ្ជូនសាធារណៈ និងបុគ្គលិកលក់គ្រឿងទេស ក៏ទទួលបានការចាក់វ៉ាក់សាំងមុនផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា