ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្របានចុះហត្ថលេខា លើច្បាប់មួយដើម្បីផ្តល់សច្ចាប័នដល់ការបន្តរយៈពេល ៥ ឆ្នាំនៃសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (NEW START) ថ្មីជាមួយសហរដ្ឋអាមេរិក។
វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា រយៈពេលនៃសុពលភាពរបស់ សន្ធិសញ្ញាខាងលើនេះ នឹងត្រូវពន្យារដល់ ៥ ឆ្នាំដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
សភារុស្ស៊ីបានអនុម័តលើការពង្រីក កតិកាសញ្ញាត្រួតពិនិត្យអាវុធសំខាន់ៗកាលពីថ្ងៃពុធ។ ហើយនៅដើមសប្តាហ៍នេះ ទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោនបានឯកភាពលើការពន្យាពេលក្នុងទម្រង់នៃការផ្លាស់ប្តូរកំណត់សំគាល់ការទូត។
ការពង្រីកសន្ធិសញ្ញាបំពេញនូវ ផលប្រយោជន៍ជាតិរបស់ប្រទេសរុស្ស៊ីដែលធ្វើឱ្យវា អាចការពារតម្លាភាព និងការព្យាករណ៍របស់រុស្ស៊ី – សហរដ្ឋអាមេរិក។ វិមានក្រឹមឡាំងបានឲ្យដឹងថាទំនាក់ទំនងជាយុទ្ធសាស្ត្រ ជួយរក្សាស្ថិរភាពយុទ្ធសាស្ត្រនៅលើពិភពលោក ជះឥទ្ធិពលជាវិជ្ជមានដល់ស្ថានភាពអន្តរជាតិនិងរួមចំណែកដល់ដំណើរការដកហូតអាវុធនុយក្លេអ៊ែរ។
នៅឆ្នាំ២០១០ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកម្មវិធី NEW START ដែលចែងអំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបានដាក់ពង្រាយ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្រដោយទាំងពីរ៕
ដោយ ឈូក បូរ៉ា