BBC៖ ក្រុមហ៊ុនបែលហ្ស៊ិកបានប្រកាសថា វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ បង្កើតដោយក្រុមហ៊ុនផលិតឱសថ Janssen គឺមានប្រសិទ្ធភាព ៦៦ ភាគរយ ពេលចាក់បានមួយដូស ប៉ុន្តែគ្មាននរណាម្នាក់ត្រូវការ ការព្យាបាលនៅមន្ទីរពេទ្យឬបានស្លាប់ ដោយសារវីរុសកូវីដ១៩ទេ បន្ទាប់ពីវ៉ាក់សាំងនេះមានប្រសិទ្ធិភាពនៅក្នុងការសាកល្បងជាអន្តរជាតិ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា អ្វីដែលសំខាន់គឺវាបានក្រឡេកមើលការចាក់វ៉ាក់សាំងតែមួយដងប៉ុណ្ណោះ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចាក់ ជាងអ្នកដែលត្រូវការចាក់ពីរដង។ ទោះបីជាមានសញ្ញាខ្លះក៏ដោយក៏វាមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មី (វីរុសទម្រង់ថ្មី) ដែលកំពុងរីករាលដាលនៅអាហ្វ្រិកខាងត្បូង។
ព័ត៌មាននេះកើតឡើងភ្លាមៗបន្ទាប់ពី Novavax បានប្រកាសថា ការចាក់វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធិភាព ៨៩% ហើយទាំងពីរត្រូវពិនិត្យឡើងវិញដោយនិយតករមុនពេលពួកគេអាចប្រើប្រាស់បាន។
ក្រុមហ៊ុនផលិតឱសថ Janssen ដែលជាក្រុមហ៊ុនឱសថគ្រប់គ្រងដោយ Johnson & Johnson ក៏កំពុងតែស៊ើបអង្កេតផងដែរថាតើការចាក់វ៉ាក់សាំង២ដូស ផ្តល់នូវការការពារខ្លាំងរឺយូរជាងនេះ។
លោកបណ្ឌិត Paul Stoffels ប្រធានផ្នែកវិទ្យាសាស្ត្រនៅ Johnson & Johnson បាននិយាយថា “ នឹងមានសក្តានុពលការពារមនុស្សរាប់រយលាននាក់ ពីលទ្ធផលនៃជំងឺធ្ងន់ធ្ងរ និងស្លាប់៕
ប្រែសម្រួលៈ ណៃ តុលា