ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ថ្កោលទោស ការហោះហើរ យន្តហោះចិន នៅលើដែនសមុទ្រ ចិនខាងត្បូង

បរទេស៖ យោធាសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ការហោះហើរយន្តហោះយោធាចិន ក្នុងសប្ដាហ៍មុន នៅដែនសមុទ្រចិនខាងត្បូង គឺជាទម្រង់មួយបង្កអស្ថិរភាព និងជាឥរិយាបថដ៏គឃ្លើនធ្វើឡើងដោយទីក្រុងប៉េកាំង ប៉ុន្តែមិនបង្កការគម្រាមកំហែង ដល់កក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះទ័ពជើងទឹកអាមេរិក នៅក្នុងតំបន់នោះទេ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការប៉ាស៊ីហ្វិករបស់យោធាសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា “ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ Theodore Roosevelt បានឃ្លាំមើលយ៉ាងជិតស្និទ្ធ នូវសកម្មភាពទាំងអស់របស់កងទ័ពជើងទឹកនិងកងទ័ពអាកាសចិន និងគ្មានពេលឲ្យពួកគេបង្កការគម្រាមកំហែងដល់នាវាទ័ពជើងទឹក  យន្តហោះ ឬក៏ទាហានជើងទឹកបាននោះឡើយ”។ 

មន្ត្រីសហរដ្ឋអាមេរិកមួយរូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា យន្តហោះរបស់ចិន មិនបានហោះហើរចូលមកក្នុងរយៈចម្ងាយ២៥០ម៉ាយ (៤៦០គីឡូម៉ែត្រ) នៃនាវាទ័ពជើងទឹកអាមេរិកនោះទេ។ 

ចំណែកប្រភពសន្តិសុខនិងការទូតក្នុងតំបន់ ដែលដឹងពីស្ថានភាពនេះ បាននិយាយថា កងកម្លាំងទ័ពអាកាសរបស់ចិន ត្រូវបានបញ្ជូនឲ្យធ្វើបេសកកម្ម ដែលចាប់ផ្តើមឡើងនៅពេលព្រឹកថ្ងៃទី២៣ ខែមករា ស្របពេលដែលក្រុមនាវាផ្ទុកយន្តហោះអាមេរិក កំពុងតែធ្វើដំណើរឆ្លងកាន់តនៅខាងត្បូង Pratas៕

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top