សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ការិយាល័យសង្គ្រោះបន្ទាន់ជាតិ (Onemi)បានរាយការណ៍ថា បញ្ហាអាកាសធាតុ ដែលបានវាយប្រហារ មកលើប្រទេសឈីលី កាលពីថ្ងៃអាទិត្យ បានបង្កជាគ្រោះទឹកជំនន់ គ្រោះបាក់ដី ផ្តាច់ចរន្តអគ្គីសនី និងបញ្ហាផ្សេងៗទៀត បានបង្កផលប៉ះពាល់ ដល់ពលរដ្ឋជាង១.០០០នាក់ ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា ប្រព័ន្ធអាកាសធាតុ នាពេលថ្មីៗនេះ បានលាតសន្ធឹងពីតំបន់ Coquimbo មកដល់តំបន់ភាគខាងជើង Los Lagos នៃភាគខាងត្បូងនប្រទេស ។
លោក Luis Salazar មជ្ឈមណ្ឌលវិភាគផ្នែកឧតុនិយមជាតិ នៅឯនាយកដ្ឋានឧតុនិយម នៃប្រទេសឈីលី បានប្រាប់ដល់សារព័ត៌មានក្នុងស្រុកថា ប្រព័ន្ធអាកាស បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងច្រើន នៅតំបន់ សាន់ទីយ៉ាហ្គោ ម៉េតាប៉ូលីតែន នៅក្នុងខែមករា នៅក្នុងរយៈពេល១៥០ឆ្នាំមកនេះ ។
ពលរដ្ឋប្រមាណ១.៣៥៣នាក់ បានត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ដោយសារព្យុះ ដែលបានបោកបក់មកលើសហគមន៍ Alto Biobio នៅភាគខាងជើងប្រទេស ស្ថិតក្នុងតំបន់ Biobio បន្ទាប់ពីមានគ្រោះបាក់ដីបង្កឲ្យខូចខាតផ្លូវ ទន្ទឹមនឹងនេះដែរ សហគមន៍ Collipulli នៅក្នុងតំបន់ Araucania ផ្ទះប្រមាណ៤០ខ្នង រងការបំផ្លិចបំផ្លាញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា