ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានថា អាវុធរបស់លោកខាងលិច ជាបុព្វហេតុចម្បង ចំពោះអស្ថេរភាព ក្នុងតំបន់ឈូងសមុទ្រ

តេអេរ៉ង់ ៖ អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃសៅរ៍ថា អាវុធរបស់លោកខាងលិច គឺជាបុព្វហេតុចម្បង សម្រាប់អស្ថេរភាព នៅក្នុងតំបន់ឈូងសមុទ្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យរបស់ក្រសួង ការបរទេសអ៊ីរ៉ង់ ត្រូវបានដកស្រង់សម្តីដោយគេហទំព័រផ្លូវការ របស់ក្រសួង បានឲ្យដឹងថា អាវុធលោកខាងលិច មិនត្រឹមតែជាបុព្វហេតុ នៃការស្លាប់របស់ប្រជាជនយេម៉ែន ជាច្រើននាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុព្វហេតុចម្បងសម្រាប់អស្ថិរភាព នៅក្នុងតំបន់ឈូងសមុទ្រផងដែរ។

លោកបានកត់សម្គាល់ថា បើគ្មានការបញ្ឈប់ លំហូរដ៏ធំធេង នៃការនាំចេញអាវុធនោះទេ ស្ថេរភាព និងភាពស្ងប់ស្ងាត់ មិនអាចត្រូវបានគេរំពឹងទុកថា មាននៅក្នុងតំបន់ឈូងសមុទ្រនោះឡើយ ។

ស្តីពីលទ្ធភាព នៃការចរចាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ និងរួមទាំងអ្នកចូលរួមកាន់តែច្រើនលោក Khatibzadeh បានបញ្ជាក់ថា ផែនការសកម្មភាពចម្រុះឆ្នាំ២០១៥ គឺជាកិច្ចព្រមព្រៀងពហុភាគីអន្តរជាតិ ដែលមិនអាចចរចាឡើងវិញបាន ជាមួយអ្នកចូលរួម ដែលបានកំណត់ និង មិនអាចផ្លាស់ប្តូរបាន ហើយត្រូវបានផ្តល់សច្ចាប័ន ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិលេខ ២២៣១ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top