ព័ត៌មានអន្តរជាតិ

Xiaomi ដាក់ពាក្យប្តឹងប្រឆាំង នឹងបម្រាម របស់រតនាគារជាតិ និងក្រសួងការពារជាតិអាមេរិក

បរទេស ៖ កាលពីថ្ងៃសុក្រ បានដាក់ពាក្យបណ្តឹង មួយរួចទៅហើយ ដើម្បីប្រឆាំងទៅនឹងបម្រាម ដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិ និងរតនាគាជាតិ របស់អាមេរិក ទៅកាន់តុលាការមួយ របស់ទីក្រុងវ៉ាស៊ិនតោន។

គួរឲ្យដឹងដែរថា ការដាក់ពាក្យបណ្តឹងនេះ ត្រូវបានធ្វើឡើងដើម្បីសង្ឃឹមថា Xiaomi នឹងអាចលប់ឈ្មោះចេញពីបញ្ជីស្បែកខ្មៅ ដែលអង្គភាពកំពូលទាំងពីរ របស់អាមេរិក
នេះបានប្រកាសដាក់បញ្ចូល កាលពីកន្លងមកដោយចោទប្រកាន់ថា ក្រុមហ៊ុនផលិតទូរស័ព្ទមួយនេះ គឺជាក្រុមហ៊ុនដែលមានភាពពាក់ព័ន្ធ ទៅនឹងយោធារបស់ប្រទេសចិន។

កាលពីសម័យរដ្ឋបាល របស់លោកប្រធានាធិបតី Trump អាមេរិកបានដាក់បញ្ចូលក្រុមហ៊ុន Xiaomi និងក្រុមហ៊ុនចំនួន៨ទៀតទៅក្នុងបញ្ជីដែលជាក្រុមហ៊ុនដែលមាន
ការពាក់ព័ន្ធទៅនឹងយោធា របស់ប្រទេសចិន។

នៅក្នុងបណ្តឹងនោះ Xiaomi ក៏បានស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី លោក Lloyd Austin និងប្រធានរតនាគាជាតិថ្មី លោក Janet Yellen ធ្វើការពិនិត្យ
ឡើងវិញហើយហៅការសម្រេចចិត្តនេះ ថា ជាសកម្មភាពមិនត្រឹមត្រូវ តាមច្បាប់និងខុសពីរដ្ឋធម្មនុញ្ញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top