ព័ត៌មានអន្តរជាតិ

យោធាអាល្លឺម៉ង់ នឹងបញ្ជូនបុគ្គលិក និងសម្ភារៈពេទ្យ ឲ្យទៅព័រទុយហ្គាល់

ប្រទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បាននិយាយនៅថ្ងៃអាទិត្យនេះថា យោធារបស់ប្រទេស អាល្លឺម៉ង់ នឹងបញ្ជូនបុគ្គលិក និងបរិក្ខារពេទ្យ ឲ្យទៅប្រទេសព័រទុកហ្គាល់ ជាទីដែលគ្មានកន្លែងទំនេរ សម្រាប់សម្រាកព្យាបាល ក្រោយការឆ្លងមេរោគកូរ៉ូណា ស្ទុះកើនឡើង ។

ប្រទេសព័រទុយហ្គាល់ ដែលនិយាយ កាលពីថ្ងៃសៅរ៍ថា ក្នុងចំណោមគ្រែ ក្នុងបន្ទាប់សង្គ្រោះបន្ទាន់៨៥០គ្រែ ដែលត្រូវបានគេដំឡើង សម្រាប់ករណីជម្ងឺកូវីដ១៩ មានតែគ្រែចំនួន៧ប៉ុណ្ណោះ ទំនេរនោះ នាពេលថ្មីៗនេះ បានសុំឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ជួយ ។

មន្ត្រីនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសអាល្លឺម៉ង់មួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងនឹងឧបត្ថម្ភ ដល់ប្រទេសព័រទុយហ្គាល់ នូវបុគ្គលិកនិងគ្រឿងបរិក្ខារពេទ្យ” និងបានបន្ថែមថា សេចក្តីលម្អិតត្រូវបានគេរំពឹងថា នឹងប្រកាសនៅដើមសប្ដាហ៍នេះ ។

ទស្សនាវដ្តីអាល្លឺម៉ង់ Spiegel បាននិយាយថា យោធាគ្រោងបញ្ជូន វេជ្ជបណ្ឌិតនិងគ្រូពេទ្យ២៧នាក់ ទៅប្រទេសព័រទុយហ្គាល់ ដែលដើមឡើយត្រូវបានគេសន្និដ្ឋានថា នឹងស្នាក់នៅទីនោះរយៈពេល៣សប្ដាហ៍ ក៏ដូចជាបំពង់ខ្យល់ នៅមួយកន្លែងនិងចល័ត ព្រមទាំងគ្រែសម្រាប់អ្នកជម្ងឺ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top