តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន បានស្នើដល់រដ្ឋបាលប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក គឺលោក ចូ បៃដិន ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំ ស្តីពីការចែករំលែកថ្លៃដើម សម្រាប់ការទទួលកងទ័ពអាមេរិក ខណៈដែលការចរចាលើ កិច្ចព្រមព្រៀងរយៈពេលវែងមួយ ទៀតនៅតែបន្ត ។
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានស្នើឱ្យមានការផ្លាស់ប្តូរ នៅក្នុងការហៅតាមទូរស័ព្ទ កាលពីសប្តាហ៍មុនជាមួយរដ្ឋមន្រ្តីការបរទេស អាមេរិកលោក Antony Blinken ហើយការពិភាក្សាគ្នានៅក្នុងកម្រិតការងារ ក៏បានឈានដល់ទិសដៅដូចគ្នានេះដែរ ។
ផ្នែកតូក្យូ ជាផ្នែកមួយនៃការចំណាយ សម្រាប់ការឈរជើង បុគ្គលិកយោធាអាមេរិកចំនួន ៥៥,០០០ នាក់ នៅក្នុងប្រទេសជប៉ុន ក្រោមសន្ធិសញ្ញាសន្តិសុខទ្វេភាគី ដែលត្រូវបានគេស្គាល់ផងដែរថា ជាការគាំទ្រប្រទេសម្ចាស់ផ្ទះ ហើយកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ បច្ចុប្បន្ននឹងត្រូវផុតកំណត់នៅខែមីនា។
កិច្ចចរចាកម្រិតការងារ លើកិច្ចព្រមព្រៀងថ្មីមួយ បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ក្រោមរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានរិះគន់ សម្ព័ន្ធភាពនេះថា ជាម្ខាងហើយបាន ដាក់សម្ពាធទីក្រុងតូក្យូ ឱ្យបង្កើនបន្ទុករបស់ខ្លួនយ៉ាងខ្លាំង ប៉ុន្តែត្រូវបានផ្អាករហូតដល់រដ្ឋបាល របស់លោក ចូ បៃដិន ដំណើរការ៕
ដោយ ឈូក បូរ៉ា