ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ ៖ ឆ្អឹងសត្វល្មូនយក្សហោះ ចូលក្នុងលំហនៅពេលអាចម៍ ផ្កាយធ្លាក់មកផែនដី ធ្វើឲ្យសត្វផុតពូជកាល ៦៦ លានឆ្នាំ

ទោះបីជាលោក Neil Armstrong ជាមនុស្សដំបូងគេ ដែលបានដើរលើភពព្រះច័ន្ទក្នុងឆ្នាំ១៩៦៧ ក៏ដោយ សត្វដាយណូស័រប្រហែល ជាបានវាយលោករហូតដល់ ៦៦ លានឆ្នាំមុន ឬយ៉ាងហោចណា ស់បំណែកនៃឆ្អឹងសត្វ នាសម័យបុរេប្រវត្តិនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការអះអាងនេះផ្តើមចេញ ពីសៀវភៅឆ្នាំ ២០១៧ របស់លោក Peter Brannen ដែលមាន ចំណងជើ ងថា “ ទីបញ្ចប់នៃពិភពលោក” ដោយថ្មីៗនេះត្រូវបានគេផ្សព្វផ្សាយ យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Twitter ដោយអ្នកសរសេរប្លុក Matt Austin ។
ការដកស្រង់ពិពណ៌នា អំពីអាចម៍ផ្កាយដ៏សាហាវ នៅពេលវាបានហែករន្ធ នៃកន្លែងទំនេរខាងក្រៅ នៅក្នុងបរិយាកាស។
ឆ្អឹងនេះបានបញ្ជូន កម្ទេចកម្ទីដែលហោះចូល ទៅក្នុងគន្លង និងបំណែកដាយណូស័រ អាចត្រូវបានលាយបញ្ចូលគ្នា នៃបរិមាណដ៏ធំសម្បើម នៃផែនដីដែលបានបញ្ចោញទៅក្នុងលំហភពព្រះច័ន្ធ ។ អាចម៍ផ្កាយដ៏មហន្តរាយ បានធ្លាក់មកផែនដី ហើយក្រុមអ្នកជំនាញនិយាយថា ស្ថិតក្នុងមុំដែលអាចស្លាប់បាននៅពេលវាបានហោះចូលទៅក្នុងបរិយាកាសជាឧបទ្វីបYucatán Peninsula របស់ម៉ិកស៊ិក ។

លោក Brannen ជាអ្នកកាសែតផ្នែកវិទ្យាសាស្ត្រ ដែលទទួលបានពានរង្វាន់បានសរសេរថា អាចម៍ផ្កាយនេះមានទំហំធំជាងភ្នំEverest ហើយបានធ្លាក់មកលើបរិយាកាស ២០ ដងលឿនជាងគ្រាប់កាំភ្លើង ដែលមានល្បឿនលឿន ៕ដោយ៖លី ភីលីព

Most Popular

To Top