ព័ត៌មានអន្តរជាតិ

ប្រវត្តិនិងតួនាទីខ្លះៗ របស់អង្គការណាតូ ដែលជាអង្គការការពារសនិ្ធសញ្ញា តំបន់អាត្លង់ទិក

អង្គការណាតូ ឬជាភាសាអង់គ្លេស North Atlantic Treaty Organization (NATO) គឺត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងបណ្តាលប្រទេសជាសមាជិក ក្នុងការពារអធិបតេយ្យភាពរបស់ខ្លួន និងជាពិសេសធានា ឲ្យមាននូវសន្តិភាព និងសន្តិសុខ ជូនប្រទេសជាសមាជិក។

ណាតូ ត្រូវបានបង្កើតឡើងនាថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ ដោយមានប្រជាជាតិ ប្រមាណជា១២ប្រទេស ដែលបានចូលរួមចុះហត្ថលេខា លើសន្ធិសញ្ញានៃតំបន់អាត្លង់ទិក ដែលពិធីនេះត្រូវបានធ្វើឡើង នៅក្នុងទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក។

មកទល់នឹងពេលនេះ ប្រទេសជាសមាជិក មានរហូតទៅដល់២៨ប្រទេស ហើយដែលអាល់បានី គឺជាប្រទេសចុងក្រោយ ដែលបានចូលជាសមាជិក នៅក្នុងអង្គការនេះនាឆ្នាំ២០០៩ ហើយបច្ចុប្បន្ន អគ្គលេខាធិការ បស់អង្គការណាតូ គឺលោកJens Stoltenberg ដែលបានឡើងកាន់តំណែង នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ហើយបុរសរូបនេះ ក៏ធ្លាប់ជាប្រធានាធិបតី នៃប្រទេសណវេយផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top