ស៊ីដនី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរក្នុងស្រុក បានបញ្ជាក់កាលពីថ្ងៃអង្គារថា យន្តហោះក្រុងមួយគ្រឿង មិនអាចគ្រប់គ្រងស្ថានការណ៍បាន នៅក្រុងឆេ្នរសមុទ្រ ពែរ ស្ថិតនៅប៉ែកខាងលិច ប្រទេសអូស្រ្តាលី បានបំផ្លាញដល់លំនៅដ្ឋាន តិចបំផុត៥៩ខ្នង ។
មិនមាននរណាម្នាក់ បាត់បង់ជីវិតនោះទេ និងក្រុមពន្លត់អគ្គីភ័យ ចំនួន០៦នាក់បានរងរបួសបន្តិចបន្តួច ។
លោក Darren Klemm គណៈកម្មាធិការ នៃអង្គភាពពន្លត់អគ្គីភ័យ និងសេវាកម្មសង្គ្រោះបន្ទាន់ ប្រចាំរដ្ឋ Western Australia បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ចំនួនផ្ទះដែលឆេះម៉ដ្ឋដោយសារអណ្តាតភ្លើង និងកើនលើសនេះទៀត ដែលការវាយតម្លៃកំពុងបន្តធ្វើនៅឡើយ ។
លោក Klemm បានលើកឡើងថា “ដំណឹងនេះនឹងជាការបំផ្លាញដល់ម្ចាស់ផ្ទះ និងអ្នកកាន់កាប់ផ្ទះទំាងនេះ” ។
លោកនិយាយថា “ក្រុមការងារបានវាយតម្លៃទៅ លើការខូចខាតភ្លាមៗ ដែលនឹងបន្តធ្វើទៀត… ដោយសារតែចំនួនផ្ទះជាច្រើនអាចខូចខាតលើសពីនេះ ដែលការងារនេះបានធ្វើរួចរាល់ហើយ” ។
ក្រុមពន្លត់អគ្គីភ័យជាង២០០នាក់ និងក្រុមសហសេវឹកផ្នែកអាកាស កំពុងទប់ស្កាត់កុំឲ្យភ្លើងឆេះរាល និងមានរថយន្តដឹកទឹកធុនធំៗ មួយគ្រឿងនាំមកពីរដ្ឋ New South Wales នឹងចូលរួមជួយពន្លត់អគ្គីភ័យនេះ ។
លោក Klemm បាននិយាយថា ភ្លើងមិនទាន់រលត់ ឬគ្រប់គ្រងបាននៅឡើយទេ ហើយស្ថានភាពនៅតែប្រឈមនៅឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា