ព័ត៌មានអន្តរជាតិ

ខ្សែអំបោះ ពណ៌ស្វាយ អាយុ៣០០០ ឆ្នាំ រកឃើញនៅអ៊ីស្រាអែល ពិពណ៌នា នៃសម្លៀកបំពាក់ ដោយរាជវង្សតាមព្រះគម្ពីរ

អ៊ីស្រាអែល ៖ ខ្សែអំបោះដែលត្រូវបាន រកឃើញនៅប្រទេស អ៊ីស្រាអែល មានអាយុកាល៣,០០០ឆ្នាំ បង្ហាញពីការពិពណ៌នា អំពីសម្លៀកបំពាក់ពណ៌ស្វាយ ពាក់ដោយរាជវង្ស របស់ស្តេចសាឡូម៉ូន យោងតាមព្រះគម្ពីរ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ មកពីប្រទេសអ៊ីស្រាអែល បានរកឃើញសំណល់ នៃក្រណាត់ត្បាញរំយោល និងសរសៃរោមចៀម ត្រូវបានគេលាបពណ៌ហៅថា “ រាជពណ៌ស្វាយ” ពីកន្លែងជីកមួយនៅជ្រលងភ្នំ Tim na ។ តំបន់នេះនៅភាគខាងត្បូង ប្រទេសនេះសំបូរ ទៅដោយរ៉ែទង់ដែង ហើយត្រូវបានគេជីកយករ៉ែ តាំងពីសហវត្សទី ៥ មុនគ.ស វាជាកម្មសិទ្ធិរបស់ព្រះរាជាណាចក្រ Edom ។

នេះជាការរកឃើញលើកដំបូង ចំពោះក្រណាត់ពណ៌ស្វាយ ត្រូវបានគេរកឃើញតាំងពីប្រហែល ១០០០ ឆ្នាំមុនគ.ស ដោយក្រឡេកមើល នៅតុរព្យួររបស់ព្រះគម្ពីរប៊ីប។ ថ្នាំជ្រលក់ពណ៌ស្វាយ គឺជាពណ៌រស់រវើក និងមានអាយុកាលវែង ប៉ុន្តែប្រភពដើម របស់វាត្រូវបានគេរកបានពីសំបកខ្យង ធ្វើឲ្យវាមានតម្លៃថ្លៃក្នុងការប្រើប្រាស់។
លោក Naama Sukenik អ្នកអភិរក្សសរីរាង្គរកឃើញ សរីរាង្គនិយាយថា នេះគឺជារបកគំហើញដ៏គួរឲ្យរំភើប និងសំខាន់ ។
នេះគឺជាបំណែកដំបូង នៃវាយនភ័ណ្ឌដែលមិនធ្លាប់មានតាំងពីជំនាន់ ព្រះបាទដាវីឌ និងសាឡូម៉ូនត្រូវបានគេលាបពណ៌ ដោយប្រើពណ៌ស្វាយដ៏មានកិត្យានុភាព។
នៅសម័យបុរាណសម្លៀកបំពាក់ពណ៌ស្វាយត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងភាពថ្លៃថ្នូរជាមួយបូជាចារ្យ ហើយជាការពិតជាមួយរាជវង្ស។ តាមការាបង្ហាញដោយផ្ទាល់បានបញ្ជាក់ថា ការរកឃើញនេះមានអាយុកាលប្រហែល ១០០០ ឆ្នាំមុនគ.សត្រូវនឹងសម័យ នៃរាជាធិបតេយ្យរបស់ព្រះបាទដាវីឌ និងសាឡូម៉ូននៅក្រុងយេរូសាឡិម ៕ដោយ៖លី ភីលីព

Most Popular

To Top