សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤៦៧នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតនៃអង្គារ ធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៧៩.៣១១នាក់ ។
ករណីឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងពី៣៣៦នាក់ នៅក្នុងថ្ងៃមុន ដែលនាំកើនឡើងលើសពី៤០០នាក់ក្នុងរយៈពេល០៤ថ្ងៃមកនេះ ។
ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងលើសពី១០០នាក់ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយហេតុថាមានអ្នកឆ្លងជំងឺបានប្រមូលផ្តុំគ្នាទ្រង់ទ្រាយតូចនៅក្រុងសេអ៊ូល និងនៅបរិវេណនៃខេត្ត Gyeonggi រួមទាំងអ្នកនាំចូលផងដែរ ។
ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី មាន១៨៤នាក់ ជាអ្នកស្រុកនៅក្រុងសេអ៊ូល និង១០៧នាក់ ជាអ្នកស្រុកនៅខេត្ត Gyeonggi ។
ករណីនាំចូលមានចំនួន៣៤នាក់ និងបូករួមតួលេខសរុបមានចំនួន៦.៤០៣នាក់ ។
ពលរដ្ឋចំនួន០៦នាក់បន្ថែមទៀតត្រូវបានគេបញ្ជាក់ថា ស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១.៤៤១នាក់ ។ សរុបអត្រាមរណភាពមានចំនួន១.៨២ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា