ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ សត្វកណ្តុរសត្វចម្លែកៗ ស្រែកច្រៀង ទៅកាន់អាណាចក្រ របស់ពួកគេជាភាសាប្លែកៗ

ទីក្រុងប៊ែកឡាំង ៖ ការសិក្សាបានឲ្យដឹងថា សត្វចម្លែកជាមួយនឹងស្បែក ដែលមានស្នាមជ្រីវជ្រួញ និងធ្មេញមុខលេចចេញមក ជាប្រភេទសត្វកណ្តុរ មានឈ្មោះថា Naked Mole ឬសត្វកណ្តុរអាក្រាត គឺជាសត្វចម្លែកបំផុត ដែលស្ថិតនៅក្នុងនគរសត្វ លើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សាថ្មីមួយបានបង្ហាញថា សត្វចម្លែកក៏មានភាសាផ្សេងគ្នា ដែលពួកគេប្រើដើម្បីសន្ទនាជាមួយអាណានិគម នៅក្រោមដីរបស់ពួកគេ។ កូនកណ្តុរ Naked Mole អភិវឌ្ឍគ្រាមភាសាយ៉ាងឆាប់រហ័ស ហើយម្ចាស់ក្សត្រីរបស់អាណានិគម ជាញីបង្កាត់ពូជតែមួយគត់ដោយទទួលខុស ត្រូវក្នុងការបង្កើត និងថែរក្សាការសង្កត់សំឡេង។

បើយោងតាមអ្នកស្រាវជ្រាវ មកពីមជ្ឈមណ្ឌល Max Delbrück នៃវេជ្ជសាស្ត្រ Molecular Medicine នៅទីក្រុងប៊ែកឡាំងថា ការសង្កត់សំឡេងសមូហភាព ជួយបណ្ដុះអារម្មណ៍ នៃការរួបរួមគ្នា និងបង្កើនភាពស្អិតរមួតក្នុងអង្គភាព ។ កណ្តុរ Naked Mole បានចំណាយជីវិត របស់ពួកគេនៅក្រោមដីនៅក្នុងបណ្តាញដ៏ធំធេង នៃផ្លូវរូងក្នុងដីដោយមានទំនាក់ទំនងគ្នា និងពិការភ្នែកដោយពឹងផ្អែកលើសំឡេង ដើម្បីទំនាក់ទំនង ។

អ្នកស្រាវជ្រាវបានកំណត់អំពីការស្តាប់ និងការបង្កើតសំឡេងរំខានបង្កើត ឡើងដោយសត្វ ១៦៦ នាក់មកពីអាណានិគមចំនួន៧ ត្រូវបានឃុំឃាំងនៅក្នុងមន្ទីរពិសោធន៍ ទាំងនៅទីក្រុងប៊ែកឡាំង និង Pretoriaនៅអាហ្វ្រិកខាងត្បូង។ អស់រយៈពេលជាង២ឆ្នាំអ្នកស្រាវជ្រាវ បានកត់ត្រាសរុបចំនួន៣៦,១៩០ សំឡេង ហើយក្បួនដោះស្រាយមួយបានដំណើរ ការលក្ខណៈសូរស័ព្ទរបស់វានីមួយៗ ៕

ដោយ៖លី ភីលីព

Most Popular

To Top