អាមេរិក ៖ អ្នកថតរូបដ៏ល្បីល្បាញម្នាក់ បានផ្តិតយករូបភាពព្រិល ដែលមានគុណភាព កម្រិតខ្ពស់បំផុត មិនធ្លាប់ប្រើគំរូធ្វើដោយដៃ បានពិពណ៌នាជាមីក្រូ ទស្សន៍ផ្នែកមួយ និងម៉ាស៊ីនថតផ្នែកមួយ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។
លោក Nathan Myhrvold អ្នកវិទ្យាសាស្ត្រអាមេរិក អ្នកច្នៃប្រឌិតអ្នកថតរូប និងជាអតីតប្រធាន ផ្នែកបច្ចេកវិទ្យា របស់ក្រុមហ៊ុន Microsoft បានចំណាយពេល១៨ខែ ដើម្បីបង្កើតកាមេរ៉ា១០០ មេហ្គាភិចសែលអាចចាប់យករូបភាព មីក្រូទស្សន៍របស់ព្រិល ។ ដោយប្រើកាមេរ៉ា ដែលលោកពណ៌នាថា ជាម៉ាស៊ីនថតព្រិលទឹកកក មានគុណភាពបង្ហាញខ្ពស់បំផុត នៅលើពិភពលោក លោកបានយកផ្ទាំង ទឹកកកចំនួន ១០០ ស៊ុមជាប់ៗគ្នា បន្ទាប់មកដាក់ជាជួរ ដើម្បីឲ្យរូបភាពទាំងមូល ផ្តោតអារម្មណ៍ ។
លទ្ធផលបង្ហាញពីភាពចម្រុះ នៃផ្កាព្រិលដែលវាស់ត្រឹមតែ ២ឬ៣មិល្លីម៉ែត្រ នៃអង្កត់ផ្ចិតចាប់ បាននៅពេល Myhrvold ស្ថិតនៅរដ្ឋអាឡាស្កា និងកាណាដា។ ដំបូងបង្អស់ Myhrvold មានគំនិតថតរូបផ្កាព្រិលកាលពី ១៥ ឆ្នាំមុន ប៉ុន្តែទីបំផុត បានកំណត់គោលថ្មី សម្រាប់ការថតរូបព្រិលមានគុណភាពបង្ហាញខ្ពស់ ពិតជាបង្ហាញថា គ្មានពីរដូចគ្នាទេ។
លោក Myhrvold បានប្រាប់ទស្សនាវដ្តី Smithsonianថា នៅផ្នែកខាងក្រោយ នៃគំនិតខ្ញុំគិតថា ខ្ញុំពិតជាចង់ថតរូបផ្កាព្រិល ។ ប្រហែលជា២ឆ្នាំមុនខ្ញុំគិតថា វាជាពេលវេលាដ៏ល្អមួយហើយ បានសម្រេចចិត្តរៀបចំប្រព័ន្ធថតរូបផ្កា ព្រិលដ៏ទំនើបមួយ ប៉ុន្តែវាពិតជាពិបាកជាងអ្វី ដែលខ្ញុំបានគិតទៅទៀត។
រូបថតត្រូវបានថត ជាមួយប្រព័ន្ធកាមេរ៉ា មានទម្ងន់ប្រហែល ៥០ ផោន មុនពេលមានការ រីករាលដាល មេរោគ COVID-19 នេះនៅ Fairbanks ក្នុងរដ្ឋអាឡាស្កា នៅសហរដ្ឋអាមេរិកក៏ដូចជា Timmins Yellowknife និង Whitehorse ទាំងអស់ នៅក្នុងប្រទេសកាណាដា ។
កាមេរ៉ារបស់ Myhrvold មានមីក្រូទស្សន៍ទំហំ ១០០ មេហ្គាភិចសែលធ្វើពីសរសៃកា បោនជាមួយកែវ Sapphire និងដំណាក់កាលត្រជាក់រាវដែលភ្លឺដោយអំពូល LED មានល្បឿនលឿនបំផុត ៕
ដោយ៖លី ភីលីព



