ព័ត៌មានអន្តរជាតិ

ការសិក្សាបង្ហាញថា ថ្នាំវ៉ាក់សាំងកូវីដ១៩រុស្ស៊ី Sputnik V មានប្រសិទ្ធភាពជាង៩០ភាគរយ

បរទេស ៖ យោងទៅតាមទិន្នន័យបឋមមួយ ពីការវិភាគដែលចេញនៅក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ថ្នាំវ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី Sputnik V គឺមានប្រសិទ្ធភាព ដល់ទៅ៩២ភាគរយ ក្នុងការទប់ស្កាត់ មិនឲ្យឆ្លងមេរោគថ្មីនោះ ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ទិន្នន័យបានបង្ហាញថា ក្នុងចំណោមមនុស្ស១៥.០០០នាក់ពីមុន ដែលទទួលបានថ្នាំវ៉ាក់សាំងពីរដូស នៅក្នុងអំឡុងដំណាក់ កាលសាកល្បងជំហានទី៣ មាន១៦ករណីបញ្ជាក់ថា មានការវិវត្តជាមួយជម្ងឺកូវីដ១៩ ។

អ្នកស្រាវជ្រាវបាននិយាយថា នៅក្នុងដំណើរប្រៀបធៀបគ្នា មនុស្សចំនួន៦២នាក់ ក្នុងចំណោមមនុស្សជិត៥.០០០នាក់ ដេលទទួលបានថ្នាំវ៉ាក់សាំង placebo នៅពេលក្រោយមក នៅតែមានការឆ្លងមេរោគកូរ៉ូណា ។

គួរបញ្ជាក់ថា ការសាកល្បងដំណាក់កាលទី៣ ដែលជាជំហានចុងក្រោយ ដំណើរការអនុម័តយល់ព្រមឲ្យប្រើប្រាស់ ថ្នាំវ៉ាក់សាំងនោះ គឺកំពុងតែមានដំណើរការប្រព្រឹត្តទៅ ជាមួយគោលដៅមានអ្នកចូលរួមចំនួន៤០.០០០នាក់ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top