បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការបញ្ជូនក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអង់គ្លេស ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាការបង្ហាញឲ្យឃើញ នូវសហប្រតិបត្តិការការពារជាតិ អង់គ្លេសនិងជប៉ុនកើនឡើង។
ក្រោយជំនួប ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Ben Wallace បានមានប្រសាសន៍នៅថ្ងៃពុធថា “ប្រទេសជប៉ុននិងប្រទេសអង់គ្លេស មានភាពជាដៃគូការពារជាតិ និងសន្តិសុខដ៏ជិតស្និទ្ធ ដែលកំពុងតែមាន សន្ទុះកើនឡើង ឈានដល់ចំណុចខ្ពស់ថ្មី នៅក្នុងឆ្នាំនេះ នៅពេលដែលក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះអង់គ្លេស ធ្វើទស្សនកិច្ច តំបន់ឥណ្ឌ-ប៉ាស៊ីហ្វិក” ។
លោក Ben Wallace បានមានប្រសាសន៍យ៉ាងដូច្នេះផងដែរថា “ការដាក់ពង្រាយកងទ័ពជើងទឹក ដ៏សំខាន់បំផុត ក្នុងជំនាន់ថ្មី បង្ហាញឲ្យឃើញនូវការ ប្តេជ្ញារបស់អង់គ្លេស ចំពោះការធ្វើការងារ ជាមួយដៃគូរបស់យើង នៅក្នុងតំបន់ ដើម្បីរក្សាប្រព័ន្ធអន្តរជាតិ ផ្អែកលើច្បាប់ និងលើកកម្ពស់សន្តិសុខ និងភាពរីកចម្រើនរួមគ្នា របស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង