រដ្ឋ Minnesota ៖ ក្រុមហ៊ុនដឹកអ្នកដំណើរ ដែលមានមូលដ្ឋាននៅរដ្ឋ Minnesota របស់ទើបតែទទួលបាន សិទ្ធិផ្តាច់មុខ រថយន្តក្រុងដឹកអ្នកដំណើរធុនធ្ងន់ដំបូងបង្អស់ របស់អាមេរិកខាងជើង ដោយស្វ័យប្រវត្តិ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
រថយន្ត Xcelsior AV កម្ពស់៤១ហ្វីត ចំណែករថយន្តក្រុង New Flyer អាចផ្ទុកបាន៤០នាក់ ដោយមានបន្ទប់បន្ថែមសម្រាប់អ្នកដំណើរឈរ និង ២កន្លែងសម្រាប់រទេះរុញ។ រថយន្តអគ្គិសនីប្រើបច្ចេកវិទ្យា AutoDrive ដើម្បីបង្កើតគំរូម៉ូដែល 3-D ទំហំ៣៦០ដឺក្រេ នៃបរិដ្ឋានជុំវិញខ្លួនតាមរយៈ LIDAR រ៉ាដា និងកាមេរ៉ាអាចមើល ឃើញអ្នកថ្មើរជើង យានយន្ត និងឧបសគ្គផ្សេងទៀត ។
New Flyer បានដាក់ចេញនូវកម្មវិធីសាកល្បងមួយ ជាមួយនាយកដ្ឋានដឹកជញ្ជូន Connecticut រួចហើយដោយមានរថយន្តក្រុង Xcelsior បិទអ្នកដំណើរ នៅតាមបណ្តោយផ្លូវ ឆ្លងកាត់រវាងNew Britain និង Hartfort ។ យោងទៅតាម New Flyer បានឲ្យដឹងថា Xcelsior ឆ្លើយតបនឹងតម្រូវការសម្រាប់ រថយន្តស្វ័យប្រវត្តិកម្មកម្រិត ៤ ។
មាត្រដ្ឋានប្រាំចំណុច របស់សមាគម វិស្វករយានយន្តមាន ចាប់ពីកម្រិតមួយដែលជាចំនួននៃការគ្រប់គ្រងតិចតួច ដូចជាការចាប់ហ្វ្រាំង ប្រសិនបើរថយន្តបើកជិត ពេកដល់កម្រិត៥ – ស្វ័យប្រវត្តិកម្មពេញលេញប្រព័ន្ធនេះ អាចគ្រប់គ្រងបានគ្រប់អាកាសធាតុពន្លឺ និងចរាចរណ៍ទាំងអស់គ្រប់ទីកន្លែង ដែលគ្មានការអន្តរាគមន៍ពីមនុស្ស ៕
ដោយ៖លី ភីលីព