បរទេស ៖ ក្រុមការងារ នៃយន្តហោះទម្លាក់គ្រាប់ B-52H Stratofortress ចំនួន៤គ្រឿង មកពីកងកងកម្លាំង ទម្លាក់គ្រាប់លេខ៩៦ នាពេលថ្មីៗនេះ ត្រូវបានបញ្ជូនទៅឲ្យធ្វើការគាំទ្រ ដល់កិច្ចប្រឹងប្រែងហ្វឹកហាត់ របស់កងទ័ពអាកាស នៅប៉ាស៊ីហ្វិក ។
សេចក្តីថ្លែងការណ៍មួយ របស់កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា កងកម្លាំងការងារ មកពីមូលដ្ឋានទ័ពអាកាស Barksdale រដ្ឋ Louisiana បានធ្វើដំណើរទៅដល់ មូលដ្ឋានទ័ពអាកាស Anderson នៅកោះហ្គាម កាលពីសប្ដាហ៍មុន ។
យោងតាមសេចក្តីថ្លែង ការណ៍ដដែលនោះ សម្ពន្ធមិត្ត ដៃគូនានា និងកងកម្លាំងចម្រុះ បានចូលរួមជាមួយយន្តហោះទម្លាក់គ្រាប់ ក្នុងបេសកកម្មទប់ស្កាត់ ជាយុទ្ធសាស្ត្រ ដែលជាផ្នែក នៃកិច្ចប្រឹងប្រែងរបស់យោធា សហរដ្ឋអាមេរិក ដើម្បីពង្រឹងបទបញ្ជាអន្តរជាតិ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕
ប្រែសម្រួល៖ប៉ាង កុង