បរទេស ៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិ កាលពីថ្ងៃចន្ទកន្លងទៅបានឲ្យដឹងថា ប្រទេសឥណ្ឌាបានប្រកាស ឲ្យប្រើប្រាស់កញ្ចប់ថវិកា ប្រមាណជា១៨.៤៨ពាន់លានដុល្លារ ដើម្បីចាយទៅលើ ការផលិតទិញនិងអភិវឌ្ឍសព្វាវុធថ្មី សម្រាប់ឆ្នាំ២០២១ -២០២២។
ប្រភពដដែលបានសរសេរទៀតថា កញ្ចប់ថវិកាបន្ថែម១៨,៤៨ពាន់លានដុល្លារ លើកនេះបានធ្វើឲ្យកញ្ចប់ថវិកាជាតិ របសឥណ្ឌា គឺបានកើនឡើងទៅដល់ ៤៩,៦ពាន់លានដុល្លារ ពោលគឺ ក្នុងអត្រាកើនឡើងប្រមាណ ជា៣ភាគរយកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ៤៧,៩៨ពាន់លានដុល្លារ ។
យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីការពារជាតិ Rajnath Singh បានបន្តថាកញ្ចប់ថវិកាការពារជាតិ លើកនេះគឺត្រូវបានធ្វើឡើង នៅក្នុងទំហំចំណាយរបស់រដ្ឋាភិបាលឥណ្ឌា ដែលមិនធ្លាប់បានឡើយ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។
មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបញ្ជាក់ទៀតថា ក្នុងនោះផងដែរកងទ័ព នឹងអាចទទួលបានកញ្ចប់ថវិកា សរុបប្រមាណជា៤,៩ពាន់លានដុល្លារ ដែលមានចំនួនលើសថិវកា ដែលខ្លួនបានទទួល កាលពីឆ្នាំ ទៅដល់ទៅ៨,១៧ភាគរយឬប្រមាណជា ៤,៥៣ពាន់លានដុល្លារ ហើយលុយទាំងនោះនឹងអាចយកទៅទិញ រថយន្តយោធាថ្មីនិងពង្រឹងសមត្ថភាពយន្តហោះដ្រូន របស់កងទ័ពផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី